ប្រភេទទឹកផ្លែឈើមួយចំនួនខាងក្រោម ដូចជា ទឹកផ្លែឪឡឹកជាដើម មិនត្រឹមតែមានប្រសិទ្ធិភាព
ក្នុងការជួយបំបាត់ការស្រេកទឹកប៉ុណ្ណោះទេ តែវាក៏មានប្រយោជន៍ ជួយសម្រកទម្ងន់ ឬរក្សារាង
ឱ្យស្រឡូនទៀតផង។
ទឹកផ្លែឪឡឹក
ទឹកឪឡឹកមានផ្ទុកជាតិបំប៉នមួយចំនួនដូចជា lycopene ទប់ស្កាត់មហារីក , ប្រភេទអាស៊ីត arginine
ជួយកម្ទេចសំណល់ជាតិខ្លាញ និងធ្វើឱ្យរាងកាយមាំមួន។ ដូច្នេះ អ្នកអាចប្រើប្រាស់ទឹកឪឡឹកនេះ
ជាភេសជ្ជៈប្រចាំថ្ងៃបាន ដោយសារតែវាមានប្រសិទ្ធិភាពជួយបញ្ចុះទម្ងន់។
តែបៃតង
ចំពោះអ្នកដែលមានរាងកាយធាត់ លើសទម្ងន់ គួរតែហូបទឹកតែឱ្យបានរៀងរាល់ថ្ងៃ។ សូមហាត់
ប្រាណប្រកបដោយវិទ្យាសាស្ដ្រ បរិភោគអាហារដោយមានរបបសមស្រប រួមនិងហូបទឹកតែឱ្យ
បានពី ៣ ទៅ ៤កែវក្នុងមួយថ្ងៃ វានឹងជួយកាត់បន្ថយពេលវេលាក្នុងការសម្រកទម្ងន់របស់អ្នក
បាន។
ទឹកម្នាស់
ទឹកម្នាស់ មានផ្ទុក bromelain ដែលជាប្រភេទ emzim ជួយរំលាយប្រូតេអ៊ីន ធ្វើឱ្យងាយស្រួលក្នុង
ការរំលាយអាហារ និងកាត់បន្ថយជាតិខ្លាញ់នៅត្រង់ពោះ។ ជាងនេះ ទឹកម្នាស់ក៏មានប្រសិទ្ធិភាព
ក្នុងការទប់ទល់នឹងមេរោគ បន្សាប cholestoron អាក្រក់ និងបណ្ដេញជាតិពុលចេញពីរាងកាយ។
ទឹកក្រូចថ្លុងកៀប
ទឹកក្រូចថ្លុង មានផ្ទុក cacbon hydrat ធម្មជាតិ ព្រមទាំងផ្ទុកវីតាមីន C ច្រើនផងដែរ ដូច្នេះបន្ទាប់ពី
ញ៉ាំទឹកក្រូចថ្លុង អ្នកនឹងមានអារម្មណ៍ឆ្អែត ហើយមិនចាំបាច់ញ៉ាំអាហារដែលសម្បូរដោយថាមពល
បន្ថែមទៀត។ តុល្យភាពនៃថាមពលក្នុងរាងកាយបែបនេះ ជួយឱ្យអ្នកកាត់បន្ថយការហូបអាហារ ហើយទម្ងន់រាងកាយរបស់អ្នកក៏មិនឡើងនោះដែរ។
ទឹកប៉េងប៉ោះកៀប
ប៉េងប៉ោះមានផ្ទុកអាស៊ីតដែលមានប្រយោជន៍ជួយដល់ការផ្លាស់ប្ដូរជាតិក្នុងរាងកាយ ជម្រុងឱ្យ
ប្រព័ន្ធ បញ្ចេញអាស៊ីតក្នុងក្រពះធ្វើការបានប្រសើរជាងមុន ព្រមទាំងបង្កើនដំណើរការរំលាយ
អាហារដែលមានជាតិខ្លាញ់ច្រើន។
ក្រៅពីប្រសិទ្ធិភាពក្នុងការបញ្ចុះទម្ងន់ ទឹកប៉េងប៉ោះកៀបក៏ជួយពន្យាពេលនៃការវិវដ្ដទៅរកភាព
ចាស់របស់ស្បែក។ ការញ៉ាំទឹកប៉េងប៉ោះកៀប ពី ១ ទៅ ២ កែវក្នុងមួយថ្ងៃ គឺអាចផ្ដល់វីតាមីន
A ចំនួន ៥០% ដល់រាងកាយ សម្រាប់មួយថ្ងៃ ទន្ទឹមនិងនេះវាក៏ជួយសម្រកទម្ងន់បានយ៉ាងមាន
ប្រសិទ្ធិភាព។ ដូច្នេះ គួរតែប្រើប៉េងប៉ោះ ដូចជាថ្នាំធម្មជាតិសម្រាប់ថែសម្រស់ ដើម្បីជួយឱ្យស្បែក
នៅតែមានភាពស្រស់ខ្ចី ម៉ត់រលោង និងក្មេងជាងវ័យ៕
ដោយ ៖ តារា
ប្រភព ៖ LD