CamNews

តារា 

ស្រីស្អាតជំនាញ ការ៉ាត់តេដូ នៅជប៉ុនប្រើ ក្បាលបំបែក ឥដ្ឋ ១៥ ដុំ (មានវីដេអូ)

នៅជប៉ុន ក្នុងវិស័យកីឡា ការ៉ាត់តេដូ គ្មានអ្នកណា ដែលថាមិនស្គាល់ ស្រីស្អាត Rina Takeda ដែលជាអ្នកជំនាញ ក្នុងក្បាច់គុន ការ៉ាត់តេដូ នេះទេ ។ ថ្មីៗនេះ នាងបានទទួល ការចាប់អារម្មណ៍ យ៉ាងខ្លាំងពី ការប្រើប្រាស់ ក្បាច់គុន ដ៏ជំនាញរបស់នាង ។



Rina Takeda នាងមានអាយុ ២២ ឆ្នាំប៉ុណ្ណោះ តែនាងកាន់ ខ្សែក្រវាត់ខ្មៅ ហើយថ្មីៗនេះ នៅក្នុង ការ​ផ្សាយពាណិជ្ជកម្មមួយ នាងបានបញ្ចេញ សម្ថភាព ដោយប្រើក្បាល បំបែកដុំឥដ្ឋ ១៥ ដុំយ៉ាង អស្ចារ្យ ។ បើតាមយើង ដឹងពីប្រវត្តិ របស់នាងគឺថា បានហាត់ការ៉ាត់តេដូ តាំងតែពីអាយុ ១០ ឆ្នាំមកម្ល៉េះ ។ ហេតុផលដែល នាងបានចូល ហាត់ការ៉ាត់តេ គឺមានពេលមួយ នាងបានឃើញ ប៉ា របស់នាង ប្រកួតការ៉ាត់តេ តាំងពីពេលនោះ មកនាងស្រឡាញ់ នឹងចង់លើក មុខមាត់ប៉ារបស់នាង ដោយការ៉ាត់តេដូនេះ ។



ដោយសារតែ ជំនាញនិង សមត្ថភាព ដ៏អស្ចារ្យរបស់នាង មានអ្នកដឹកនាំ រឿងជាច្រើន បានទាក់ ទងនាងអោយ ទៅចូលរួមថត ភាពយន្ត បានប៉ុន្មានរឿង ដែរដែល រឿងទាំងនោះ សុទ្ធតែទាក់ទង និងការប្រើប្រាស់ ក្បាច់គុន ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14 


Tags: star sport karate japan rina takeda