CamNews

តារា 

ជើងឯកអូឡាំពិក ត្រូវពុកម្ដាយប្ដឹង​ ទាមទារសងជម្ងឺចិត្ត ជាង ៥០,០០០ដុល្លារ

Tianna Madison អ្នកដែលដណ្ដើមបានមេដាយមាស នៅអូឡាំពិកឆ្នាំ ២០១២ ត្រូវពុកម្ដាយ
បង្កើតប្ដឹងឡើងតុលាការរដ្ឋ Ohio ដោយសារតែចោទប្រកាន់ថា ពុកម្ដាយអត្មានិយម កុហក់
ក្នុងរឿងប្រាក់កាសក្នុងគ្រួសារ។

កាលពីខែសីហាកន្លងទៅ Tianna Madison ទទួលបានភាពសប្បាយរីករាយយ៉ាងក្រៃលែង
បន្ទាប់ពី រួមជាមួយក្រុមរបស់ខ្លួន ដណ្ដើមបានតំណែងជើងឯក ផ្នែករត់ចម្ងាយ 4x100m នៅ
អូឡាំពិក ឆ្នាំ ២០១២។ ប្រហែល ១ខែកន្លះ ក្រោយពីត្រឡប់មកផ្ទះ Tianna Madison ត្រូវ
ប្រឈមនឹងបញ្ហាផ្លូវច្បាប់ ដែលធ្វើឡើងដោយពុកម្ដាយបង្កើតរបស់នាង។

លោក Robert និងអ្នកស្រី Jo Am Madison បានធ្វើពាក្យបណ្ដឹងឡើងតុលារការនៅក្នុងតំបន់
Elyria នៃរដ្ឋ Ohio ដើម្បីប្ដឹងកូនស្រីរបស់ខ្លួនពីបទ ថាបានមួលបង្កាច់ថាពួកគេអត្មានិយម ធ្វើ
ភេរវកម្មផ្លូវចិត្ត និងបោកប្រាស់នាង ចំពោះរឿងប្រាក់កាសក្នុងគ្រួសារ។

សូម្បីតែ John Bartoletta ដែលជាកូនប្រសារ ក៏មានឈ្មោះក្នុងពាក្យបណ្ដឹងនោះដែរ។ Robert
និង Jo Am Madison ទាមទារអោយកូនស្រីរបស់ខ្លួន សងជម្ងឺចិត្តអោយពួកគេម្នាក់ៗ ប្រហែល
២៥,០០០ ដុល្លារ សម្រាប់ការខូចខាតកិតិ្ដយស។

គួររំលឹកថា Tianna Madison គឺជាសមាជិករបស់ក្រុមរត់ប្រណាំង(relay team)ស្រី អាមេរិក។
នៅក្នុងការប្រកួតនៅអូឡាំពិក ២០១២ នៅក្រុងឡុងកន្លងទៅ Tianna Madison រួមជាមួយ
សមាជិកក្រុម រួមមាន Allyson Felix, Bianca Knight និង Carmelita Jeter ដណ្ដើមបានមេ
ដាយមាសក្នុងការរត់ប្រណាំង 4x100m និងបានបំបែកឯតទគ្គកម្មដែលត្រូវបានបង្កើតឡើង
កាលពី ២៧ឆ្នាំមុន៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE

 

 


Tags: sport us Tianna Madison