CamNews

ម៉ូតូ 

450 EXC 2015 សូមបង្ហាញ​ថាជា​តួ​​​​​​​​​​ឯក​មហា​កម្លាំង ប្រចាំ KTM

កាលពីមួយរយៈមុន​ ក្រុមហ៊ុនបានបង្ហាញពី ភាពអស្ចារ្យរបស់ KTM 250 EXC ប៉ុន្ដែមកដល់ពេលនេះ ក្រុម​​ហ៊ុនសូមបន្ថែមមួយគ្រឿងទៀត គឺ KTM 450 EXC ដែលមានលក្ខណៈទំនើប ទាក់ទាញ និង ខ្លាំង។ 

សម្រាប់ការបង្ហាញរបស់​ គេហទំទ័រ Camnews នៅពេលនេះ ប្រិយមិត្ដដែលធ្លាប់តាមដានព័ត៌មានអំ ពីបចេ្ចកវិទ្យា ប្រាកដជាចម្លែកប្លែកក្នុងចិត្ដហើយថា KTM 450 EXC ដូចជាធ្លាប់បានបង្ហាញម្ដងរួចមក​ហើយ តែនោះមិនពិតទេ អ្វីដែលធ្លាប់បង្ហាញគឺ KTM 450 SMR ដែលមានលក្ខណៈសម្បត្ដិមិនខុសគ្នា​ប៉ុន្មានទេនឹង KTM 450 EXC។ ជាមួយរូបរាងថ្មីដែលបានរចនាឡើង គឺស្ថិតក្នុងការធ្វើពិសោធន៍កម្មរួច​មកហើយជាមួយអតិថិជនដែលគាំទ្រ ក្រៅពីនេះក្រុមហ៊ុនគ្រាន់តែដាក់បន្ថែមពីលើនូវគុណភាព​កម្លាំង​ ឲ្យកាន់តែខ្លាំងឡើង​ ដើម្បីបំពេញ សេចក្ដី តម្រូវការតែប៉ុណ្ណោះ។ ដូចនេះតើក្រុមហ៊ុនបានបំពេញអ្វីប្លែក​ខ្លះសម្រាប់ម៉ូតូគ្រឿងនេះ ?

ពិតមែនហើយបើយើងសម្លឹងទៅមើលរួបរាងរបស់ KTM 450 EXC ពិតជាមានទម្រង់មិនខុសគ្នានឹង ​KTM 450 SMR ទេ​ តែពេលនេះក្រុមហ៊ុនសូមបញ្ជាក់ថា KTM 450 EXC គឺជាប្រភេទម៉ូតូផលិត​សម្រាប់​ឆ្នាំ ២០១៥ ប្រើកម្លាំម៉ាស៊ីន ៤៥០ សេសេ​ ស៊ឺប៉ាប់ ៤ ដើម ស៊ឺម៉ាំង ១ ប្រើដំណាក់កាលម៉ាស៊ីន​៦ លេខ ដែល​ប្រើសមត្ថភាពល្បឿនកំពូលដល់ទៅ ១៦០ គ.មក្នុងមួយម៉ោង ហើយប្រើហ្រ្វាំងប្រេង មុខក្រោយ។

ទស្សនារូបភាព៖ 






អាន៖ KTM 250 EXC-F 2015 និងចូលខ្លួនបង្ហាញពី សម្រស់ និង សមត្ថភាព​ក្នុងឆ្នាំ ២០១៥

និង សមត្ថភាព KTM 450 SMR ពិតជាធ្វើឲ្យសង្គមម៉ូតូធំ មិនកោតសរសើរមិនបាន


ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed 

 

 


Tags: Vehicle KTM 450 EXC 2015