CamNews

ព័ត៌មានអន្តរជាតិ 

ក្មេងស្រីតូចវ័យទើប ៣ ឆ្នាំ មហិមា ហួស ល្បីខ្លាំង លើសកលលោក "បរិច្ចាកសរីរាង្គ ជួយមនុស្ស ៥​ នាក់ "

ព័ត៌មានអន្តរជាតិ ៖ ក្មេងស្រីតូចវ័យទើបតែបាន ៣ ឆ្នាំ មកពីខេត្ត Jiangxi ប្រទេសចិន បានជួយសង្គ្រោះ ជីវិតមនុស្ស បានដល់ទៅ ៥ នាក់ តាមរយៈការបរិច្ចាកសរីរាង្គរបស់នាង មានដូចជា បេះដូង ថ្លើម តម្រង នោម និង កែវភ្នែកជាដើម មុននឹងនាងលាចាកលោក ដោយសារតែជម្ងឺដុះ  សាច់ ខួរក្បាល កាលពីថ្ងៃទី ២៣ កញ្ញា ចុងខែ កន្លងទៅនេះ ។

ភ្នាក់ងារសារព័ត៌មានក្នុងស្រុក Sina បានធ្វើសេចក្តីរាយការណ៍ កាលពី  ដើម ឆ្នាំនេះ អោយដឹងថា ឪពុក ម្តាយនាងតូចវ័យទើបតែ ៣ ឆ្នាំ នាង Liu Jingyao ពួកគាត់ បាននាំ   កូនស្រីរបស់ខ្លួនទៅ កាន់មន្ទីរពេទ្យ បន្ទាប់ពីកំណត់សម្គាល់អោយដឹងថា កូនស្រីរបស់ខ្លួន មានសភាព ចុះអន់ខ្សោយជាខ្លាំង  ទាក់ទិន   ទៅ នឹងសុខភាព ។ ជាលទ្ធផល ក្នុងរយៈពេលដ៏ខ្លី ក្រុមវេជ្ជបណ្ឌិត   បាន ធ្វើការ  តាមដាន  ត្រួតពិនិត្យ និង ស្កេនមើលឃើញជាក់ស្តែង អោយដឹងថា នាងតូច មានជម្ងឺដុះសាច់ នៅក្នុងខួរក្បាល ដោយនៅក្នុងនោះ នាងមានឱកាសរស់ រយពេល ២ ទៅ ៣ ទៀត តែប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ជាមួយនឹងបរិបទចុងក្រោយ ដោយរង់ចាំតែថ្ងៃចុង ក្រោយ  របស់   កូនស្រី របស់ខ្លួន ឪពុក ម្តាយនាងតូច ក៏ដូចជា សមាជិកក្រុមគ្រួសារឯទៀត បាននាំគ្នា ជជែកពិភាក្សាធ្វើការបរិច្ចាកសរីរាង្គល្អៗ របស់កូនស្រីខ្លួន ដែលមាន ទៅអោយបណ្តាអ្នកជម្ងឺ ដែលដង្ហោយហៅ ការសង្គ្រោះ  ជាបន្ទាន់  ។ ជាការ ពិត ឪពុកកូនស្រីតូច វ័យទើប ៣ ឆ្នាំ បញ្ជាក់ពីការយល់ព្រម ទាក់ទិនទៅនឹងការ បរិច្ចាក  អោយដឹងថា ៖ គេពិតជាមិនបានដឹងថាអ្វីជាគោលគំនិត ក្នុងការបរិច្ចាកអោយពិតប្រាកដនោះទេ  ព្រោះ តែនាង នៅតូច ពេក ដូច្នេះ ខ្ញុំបានប្រាប់នាង ប្រសិនបើយើងផ្ដល់អ្វីមួយពីរាងកាយរបស់ កូន នោះ នឹងអាចជួយសង្គ្រោះ ជីវិតរបស់អ្នកដទៃ តើកូនព្រមទេ ?  នាងបានយល់ព្រម "។ 

ជាលទ្ធផល អ្វីៗបានដំណើរការ យ៉ាងរលូន ពោល ការទទួលការវះកាត់ បរិច្ចាកសរីរាង្គ    ពិត ជា ទទួល បានជោគជ័យ ខណៈក្មេងស្រីតូច វ័យ ៣ ឆ្នាំ បានលាចាកលោកបាត់ទៅហើយ ។ បើទោះជាមិនបានដឹង ថាបេក្ខភាព អ្នកជម្ងឺណាមួយ បានទទួលសរីរាង្គ ពីក្មេងស្រីតូច តែក្រុមគ្រួសាររបស់នាង នៅតែមានសុទិ ដ្ឋិនិយមថា កូនស្រីរបស់ខ្លួន ក៏កំពុងតែរស់រាន មានជីវិត នៅជាមួយនឹងអ្នកដទៃនៅឡើយ ។ ជាមួយនឹង សារចុងក្រោយ និយាយទៅកាន់កូនរបស់ខ្លួន ដែលបានលាចាកលោកទៅនោះ បុរសជាឪពុក លោក Liu Xiaobao ផ្តើមនូវឃ្លា ចុងក្រោយថា "កូនគឺជាពន្លឺជីវិត សម្រាប់មនុស្ស ៥ នាក់ទៀត កូន    គឺ ជាកូនស្រីដ៏ ស្រស់ស្អាតជាងគេបំផុត លើសកលោក " ៕

 

ប្រែសម្រួល ៖​ កុសល
ប្រភព ៖​ អាស៊ីវ័ន


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong