ជាមួយនិង ជំនួបរវាងក្រុម Atletico Madrid ជាមួយនិង Chelsea កាលពីយប់មិញនេះ Chelsea ធ្វើ បានល្អខ្លាំងណាស់ ក្នុងការទប់ទល់ ជាមួយនិង ការគ្របដណ្តប់របស់ Atletico ដែលបញ្ចប់ក្នុងពិន្ទុ គ្រាប់បាល់ ០ ទល់ ០ ។ តែក្រៅពីដំណឹងល្អ Chelsea ក៏ជួបសំណាង អាក្រក់ផងដែរ ជាមួយ និង កីឡាករឆ្មើម ២ រូបបានរងរបួស ។
ដូចដែល ទស្សនិកជន បានដឹងរួចមក ហើយថា អ្នកចាំទី Petr Cech លំដាប់ទី ១ របស់ Chelsea បានរងរបួស នៅដើមតង់ទី ១ ក្នុងពេលប្រកួត ដោយសារតែ ហក់ទៅទះ បាល់ចេញហើយ ប៉ះនិង របាទី ខាងលើ ។ របួសដៃរបស់ Petr Cech ត្រូវបានអោយដឹងថា នឹងត្រូវសំរាក ព្យាបាល ក្នុងរយៈ ពេលយូរ ដែលអាចធ្វើអោយ Cech អវត្តមាន ក្នុងប៉ុន្មានប្រកួត ចុងក្រោយក្នុង Premier League ហើយនិងជើងទី ២ ជាមួយនិង Atletico Madrid ផងដែរ ។
ក្រៅពី Petr Cech នោះកីឡាករ ជើងចាស់ John Terry ក៏ជាកីឡាករ មួយរូបរង របួសក្នុងពេលប៉ះ គ្នានេះផងដែរ ។ Terry រងរបួស កជើង ដែលយើង មើលទៅជា របួសស្រាលដែល គ្មានអ្វីព្រួយ បារម្ភឡើយ តែដើម្បីសុវត្ថិភាព Terry ត្រូវបានយកចេញពី ទីលានប្រកួត ។ របួសនេះវា ស្រាល មែនតែប្រសិនបើ Terry មិនសំរាកព្យាបាល ហើយខំលេងនោះ វាមិនល្អឡើយ ដូចនេះ Terry ក៏ អាចមានឱកាស អវត្តមាន ក្នុងការប្រកួត នៅក្នុង Premier League និង ជើងទី ២ ផងដែរ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail