នៅក្នុងការប្រកួតប្រដាល់កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ កីឡាករ Manny Pacquiao ត្រូវបាន
កីឡាករ Manuel Marquez វាយឲ្យដួលនៅក្នុងតឹកទី៦ ដែលជាព្រឹត្តិការណ៍មួយមិនធ្លាប់មាន។
ក្រោយពីការបរាជ័យមួយនេះ ប្រិយមិត្តជាច្រើនបានមានបន្ទិលសង្ស័យថាតើកីឡាករ Manny
Pacquiao នឹងបន្តការប្រកួតទៀតឬទេ។
ចំពោះភរិយាលោក Manny Pacquiao បានប្រាប់ទៅអ្នកសារពត៌មានថា នាងចង់ឲ្យស្វាមីរបស់
នាងចូលនិវត្តន៍ ហើយសូម្បីតែម្តាយរបស់ Pacquiao មានគំនិតដូចនាងដែរ។ ប៉ុន្តែតើ Pacquiao
ពិតជាយល់ស្រប់តាមភរិយា ឈប់ប្រដាល់នឹងចំនាយពេលវេលាមករស់នៅជួបជុំជាមួយគ្រួសារ
យ៉ាងកក់ក្តៅយ៉ាងណានោះ គឺយើងនៅមិនទាន់ដឹងនៅឡើយ។
នេះគឺជាការសម្រចចិត្តដ៏ពិបាកមួយរបស់ Pacquiao ៕
ដោយ៖ តុលា
ប្រភព៖ buss