CamNews

ជីវិតរស់នៅ 

អាហារ ដែលស្ត្រីមានផ្ទៃ ពោះមិនគួរបរិភោគ

បរទេស៖ ខាងក្រោមនេះគឺជាអាហារដែលស្តី្រមានផ្ទៃពោះមិនគួរទទួលទាន៖

សាច់ឆៅ
ស្ត្រីមានផ្ទៃពោះ គួរជៀសវាងអាហារណាដែលចំអិនមិនបានល្អ និងសាច់ឆៅ ដែលវាបានផ្ទុកនូវជាតិពុលជាច្រើន ។ ជាមួយគ្នានេះដែរ អ្នកគួរតែជៀសវាងអាហារណាដែលផ្សំឡើងដោយ ត្រី សាច់ និងបន្លែដោយមិនបានចំអិនឲ្យបានឆ្អិនល្អ ។

អាហារសមុទ្រ
ទោះបីជាអាហារសមុទ្រស្ថិតនៅក្នុងក្រុមអាហារដែលស្ត្រីមានផ្ទៃពោះគួរតែជៀសវាងយ៉ាងណាក៏ដោយ ក៏វាត្រូវបានគេ ចាត់ទុកថា ជាអាហារមួយល្អគួរសមដែរ ដែលពួកគេគួរតែជ្រើសរើស ។ ផ្ទុយទៅវិញអ្នកគួរតែជៀសវាងបរិភោគសាច់ ត្រីឆ្លាម ត្រីដាវ និងត្រីមាលីន ។ អ្នកគួរតែទទួលទានវាក្នុងបរិមាណសមស្រប ដោយមិនបរិភោគវាច្រើនហួសហេតុពេក ។ បរិមាណនៃជាតិបារ៉តនៅក្នុងអាហារសមុទ្រទាំងនេះ អាចបង្កគ្រោះថ្នាក់ដល់ការលូតលាស់កូនក្នុងផ្ទៃរបស់អ្នក ។
ស៊ុតឆៅ និងទឹកដោះគោដែលមិនបានសម្លាប់មេរោគជាមុន ។

ថ្លើម
ថ្លើម គឺជាប្រភពនៃជាតិដែក ក៏ប៉ុន្តែវាអាចផ្ទុកទៅដោយជាតិវីតាមីន A ខ្ពស់ និងអាចធ្វើឲ្យមានផលប៉ះពាល់ដល់កូនក្នុង ផ្ទៃ ។

ជាតិសុរា
អ្នកទាំងអស់គ្នាប្រាកដជាបានដឹង ថាគួរតែជៀសវាងជាតិសុរានេះ ។ វាគឺជាបញ្ហាធំបំផុតដែលម្តាយគ្រប់ រូបគួរតែជៀសវាង ។ ចូរជឿជាក់ថា អាហារដែលអ្នកទទួលទានគឺ ស្រស់ និងមានអនាម័យ ៕


ផ្តល់សិទ្ធដោយ ៖​ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh