CamNews

ព័ត៌មានអន្តរជាតិ 

រន្ធត់ ៖ បាក់រលំ ស្ពានអាកាស ផ្តាច់ទ្វារយន្តហោះ រងរបួសច្រើននាក់

ហុងកុង ៖ កាលពីថ្ងៃច័ន្ទ កន្លងទៅ អាជ្ញាធរទីក្រុងហុងកុង បានគូសបញ្ជាក់អោយដឹងថា ខ្លួន
នឹងបើកការតាមដានស៊ើបអង្កេត បន្ទាប់ពីមានឧបទ្ទេវហេតុបាក់រលំស្ពានអាកាស តំណភ្ជាប់
ទៅនឹងយន្តហោះ Cathay Pacific និងបានធ្វើអោយអ្នកបច្ចេកទេសជាច្រើននាក់​រងរបួសនេះ
បើយោងតាមការដកស្រង់សារព័ត៌មាន​ ដែលបានចេញផ្សាយដោយទំព័របរទេស អាស៊ីវ័ន។

គួរបញ្ជាក់ផងដែរថា  ករណីឧបទ្ទេវហេតុខាងលើនេះ ​ បានកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យ
កន្លងទៅ     នៅឯអាកាសយានដ្ឋាន អន្តរជាតិ  ទីក្រុង ហុងកុង   ស្របពេលដែលយន្តហោះ
Cathay Pacific A330 មួយនេះ នឹងធ្វើដំណើរឆ្ពោះទៅប្រទេសជប៉ុន ។  រំពេចនោះ ស្រាប់តែ
វាបានបាក់រលំ  បន្ទាប់ពីតំណភ្ជាប់ស្ពានខាងមុខ     បានបុកជាមួយនឹងតំណភ្ជាប់ស្ពានខាង
ក្រោយ   ដែលនឹងយកទៅភ្ជាប់នឹងទ្វារយន្តហោះ ផ្នែកខាងមុខ  ដើម្បីដាក់អោយអ្នកដំណើរ
ធ្វើការឡើងចុះ។

ដោយឡែក ប្រភពដដែលបន្ថែមថា អ្នកដំណើរទាំង ២៦២ នាក់នៅលើយន្តហោះមួយគ្រឿង
នេះ  មិនបានទទួលរងរបួសអ្វីនោះទេ  ស្របពេលអ្នកបច្ចេកទេសជាច្រើននាក់បានរងរបួស
ហើយបើនិយាយពីឧបទ្ទេវហេតុលើកនេះវិញ     ក៏កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើប
អង្កេតរបស់ភ្នាក់ងារមានសមត្តកិច្ចនៅឡើយ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន


Tags: international news strange news unbelievable news pic