ប៉ាគីស្ថាន ៖ ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ របស់គេហទំព័រសារព័ត៌មានបរ
ទេស CNN ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ អោយដឹងថា នៅឯ
ប្រទេសប៉ាគីស្ថានឯណោះវិញ សោកនាដកម្មដ៏រន្ធត់មួយត្រូវបានកើតឡើង បន្ទាប់ពីមាន
ការផ្ទុះកំប៉ុងហ្គាស រថយន្តដឹកសិស្ស (minivan) ដោយបានសម្លាប់សិស្សសាលាដល់ទៅ
១៦ នាក់ និងគ្រូបង្រៀនម្នាក់ផ្សេងទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា ក្នុងឧបទ្ទេវហេតុ ដែលជាសោកនាដកម្ម ដ៏គួរអោយរន្ធត់ មួយនេះ
មិនត្រឹមតែបានបណ្តាលអោយមនុស្ស ១៧ នាក់ស្លាប់នោះទេ តែក៏បានបណ្តាលអោយ
មនុស្ស ១០ នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់នឹងស្រាលផងដែរ នេះបើយោង
តាមសម្តីមន្រ្តីប៉ូលីសក្នុងស្រុក លោក Nadeem Ulla ។
យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីប៉ូលីសដដែលរូបនេះ បន្ថែមថា មូលហេតុដែល
បានបណ្តាលអោយ ផ្ទុះនូវកំប៉ុងហ្គាសមួយនេះ អាចមកពីការកើនឡើងនៃសីតុណ្ហភាព
ខ្លាំងពេក ពោលគឺ សីតុណ្ហភាពកើនលើសពី ៣៨ អង្សាសេ ទៅទៀត ខណៈពេលកើត
មានឡើងនូវឧបទ្ទេវហេតុ ដ៏រន្ធត់មួយនេះ ហើយពួកយើង មិនសង្ឃឹមថា វាគឺជាការ
លលេងណាមួយនោះទេ។
គួររំឭកផងដែរថា ការបង្កើតបាននូវឧស្ម័នធម្មជាតិ ត្រូវបានប្រើជាប្រេងឥន្ទនៈជំនួស
អោយប្រេងសាំង ក៏ព្រោះតែ វាអាចធ្វើអោយម៉ាស៊ីន មានថាមពល កាន់តែមានប្រសិទ្ធ
ភាព និងមានតម្លៃថោក៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN