CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះក្តីអាណិតអាសូវ និងទទួលស្គាល់ ជាវីរបុរស វីរនារីពិតៗ សុខចិត្តស្លាប់ខ្លួនឯង អោយតែអ្នកដទៃរស់

ព័ត៌មានអន្តរជាតិ ៖ ចំណាប់ខ្មាំងពីររូប ដែលបានស្លាប់បាត់បង់ជីវិត ក្នុង​  ហេតុការណ៍ ចាប់ជម្រិតនៅ ក្នុងហាងកាហ្វេមួយកន្លែង ក្នុងទីក្រុង ស៊ីដនី ប្រទេស អូស្រ្តាលី អំឡុងថ្ងៃអង្គារនេះ​ត្រូវបានគេប្រសិទ្ធ នាមអោយដឹងថា ជាវីរបុរស វីរនារី ពិតៗ មានឆន្ទៈខ្ពស់ ក្នុងការលះបង់ អាយុ   ជីវិតខ្លួនឯង អោយតែ បានអ្នកឯទៀតរស់ ខណៈមានការប្រារព្ធបុណ្យសពអ្នកទាំងពីរជាពិសេស ក្នុង ការគោរពវិញ្ញាណក្ខន្ធ នៅឯវិហារក្នុងស្រុកមួយកន្លែង ។

Tori Johnson វ័យ ៣៤​ ឆ្នាំ ជាអ្នកគ្រប់គ្រងហាងកាហ្វេ Lindt chocolate cafe ទីកន្លែងដែលវិបត្តិមួយ នេះបានកើតឡើង ល្បីទូទាំងសកលលោក ខណៈលោកស្រី Katrina Dawson មាន  វ័យ ៣៨ ឆ្នាំបេក្ខ ភាពស្រ្តីមួយរូប មានកូនដល់ទៅ ៣ ក្នុងបន្ទុក និងមានអាជីពជាមេធាវីនោះ ពួកគេ   ទាំងពីរនាក់បាន ស្លាប់ក្នុងហេតុការណ៍ចាប់ជម្រិតចំណាប់ខ្មាំងលើកនេះ ។ ខណៈមានការប្រារព្ធកម្មវិធី   រំលឹកវិញ្ញាណ ក្ខ័ន្ធជាពិសេស មានការលើកឡើងអោយដឹងថា បេះដូងប្រជាពលរដ្ឋទូទាំងក្នុង រងនូវ   ភា ពរង្គោះរង្គើ ជាខ្លាំង ទាក់ទិននឹងការស្លាប់របស់ពួកគេ ។

" ភ្លាមៗ ខណៈឃើញឱកាសល្អ លោក Tori Johnson ក៏បានស្ទុះទៅដណ្តើមយក កាំភ្លើងខ្មាន់កាំភ្លើង ស្របវិនាទី កាណុងការផ្ទុះឡើង និងបាញ់ចំ អ្នកគ្រប់គ្រងហាងហាងកាហ្វេរូបនេះស្លាប់ផ្ទាល់តែម្តង ក៏ ប៉ុន្តែជាមួយនឹងការរាកៃផ្ទុះឡើងមយគ្រាប់នេះ បានធ្វើអោយប៉ូលីស មានការឆ្លើយតប  មួយរំពេចនិង បានជួយសង្គ្រោះ​ចំណាប់ខ្មាំងឯទៀត អោយបានរស់រានមានជីវិត ។ បន្ថែមពីលើនេះ   លោកស្រី Ka- trina ត្រូវបានបញ្ជាក់ថា លោកស្រី បានព្យាយាមការពារ មិត្តភក្កិស្រីលោកស្រី ពី គ្រាប់កាំភ្លើង ដោយ រងគ្រាប់កាំភ្លើង ជំនួស រហូតដល់ស្លាប់បាត់បង់ជីវិត ។ ពួកគេទាំងពីរនាក់ ពិត   ជាមានឆន្ទៈ  ក្នុងការ ប្រថុយជីវិត ដើម្បីអោយអ្នកឯទៀត​មានឱកាសរស់រានមានជីវិត ពួកគេពិតជាអស្ចារ្យ ។ "

គួររំឮកថា នាយករដ្ឋមន្រ្តីប្រទេសអូស្រ្តាលី បានចេញសេចក្តីថ្លែងការណ៍ អោយ  មានការហូតដង់ទង់ ជាតិពាក់កណ្តាលដង ដើម្បីជាការគោរពវិញ្ញាណក្ខ័ន្ធដល់ជនរងគ្រោះទាំងពីរខណៈបានចូលរួមគោរព វិញ្ញាណក្ខន្ធនៅឯពិធីបុណ្យសពរបស់ពួកគេដោយផ្ទាល់ ៕

- អាន ៖  Updated : ៣ នាក់ស្លាប់ នៅក្នុងហាង កាហ្វេ មានការចាប់ចំណាប់ខ្មាំង​ ក្រោយកម្លាំង កុម៉ង់ដូ សម្រុកចូល

- អាន ៖ អាសន្ន ហើយ ៖ វិនាទីនេះ ខ្មាន់កាំភ្លើង កំពុងចាប់ជម្រិត មនុស្សនៅឡើយ (មានវីដេអូ ផ្សាយផ្ទាល់ ជាពិសេស)

- អាន ៖ ផ្ទុះអាវុធ នៅហាងកាហ្វេ កណ្តាលក្រុង ខណៈ ខ្មាន់កាំភ្លើង ចាប់ជម្រិត ចំណាប់ខ្មាំង ច្រើននាក់ (មានវីដេអូ)

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Int news Breaking news World news Unt news Hot news Australia Perth Canberra Sydney