CamNews

យល់ដឹង 

វិធីសាស្រ្តងាយៗ ថែ​ទាំង​អ្នក​ម្ដាយ ជៀស​ផុត​ពី​ជំងឺ​រ៉ាំ​រ៉ៃ

សុខភាព៖ អ្នកម្ដាយរបស់យើងគ្រប់ៗរូប មិនអាចជៀសផុតពីវ័យជរាបានទេ ដែលវ័យនេះជាវ័យផុសស្រួយបំផុត ប្រឈមនឹងជំងឺដំកាត់នានា ក៏កើតមានច្រើនជាងមុន ដូចជា ជំងឺលើសឈាម ទឹកនោមផ្អែម ពុកឆ្អឹង ជំងឺវង្វេង វង្វាន់ និងជំងឺផ្សេងទៀតជាច្រើន ។

ការថែរទាំអ្នកជំងឺ មិនមែនងាយស្រួល ដូចជាការដែលយើងមើលថែ មនុស្សគ្មានជំងឺទេ ដូចនេះយើងគួរតែថែរទាំ ពួកគាត់ឲ្យស្ថិតក្នុងភាព គ្មានជំងឺទើបជារឿងប្រសើរបំផុត សម្រាប់គាត់ ដូចនេះត្រូវឲ្យពួកគាត់រស់នៅជាមួយ សុខភាពមិនចាំបាច់ចំណាយលុយច្រើនទេ ។

បញ្ហាទាំងនេះ យើងអាចមានវិធីខ្លះដូចខាងក្រោម ៖

១. ត្រួតពិនិត្យសុខភាពជាប្រចាំ ៖ ជាការពិត មនុស្សចាស់ មិនចង់ចំណាយប្រាក់នោះទេ ពេលខ្លះគាត់គិតថាការ ទៅពេទ្យ ជារឿងអស់ប្រាក់ច្រើនខ្ជះខ្ជាយ ពួកគាត់មិនចូលចិត្តមន្ទីរពេទ្យទេ តែការពិនិត្យសុខភាពពិតជាសំខាន់ ណាស់ ដូចជាការពិនិត្យមើល កម្រិតជាតិស្ករ ជាតិខ្លាញ់ ជាតិសាច់ ជាតិអាស៊ីតជាដើម ពិសេសសំពាធឈាម ថាគាត់ស្ថិតក្នុងភាពប្រក្រតី ឬក៏អត់? បើមានអ្វីមិនស្រួល ងាយស្រួលក្នុងការតាមដាន ពិសេសមិនធ្វើឲ្យជំងឺ ធ្លាក់ទៅរកភាពធ្ងន់ធ្ងរ ។

២. គ្រប់ផ្លែឈើ ប្រាកដថាល្អ ៖ សម្រាប់គាត់ពេលម្ដាយកាន់ តែអ្នកខ្លះ ខំទិញចំណីចំណុកយ៉ាងច្រើនជូនគាត់ តែពួកគេមិនបានគិតថា ពេលគាត់ពិសារច្រើន នឹងធ្វើឲ្យជាតិស្ករឡើង ពេលខ្លះបង្កបញ្ហាកាន់តែធ្ងន់ធ្ងរដល់ សុខភាពពួកគាត់ ដូចនេះព្យាយាម ទិញផ្លែឈើណា ដែលមានជាតិស្ករតិចបំផុត។

៣. ជំរុញពួកគាត់ ឲ្យហាត់ប្រាណជាប្រចាំ ៖ ជាការពិត អ្នកដែលយើងឃើញ ទៅហាត់ប្រាណជាប្រចាំពេល សួរពួកគាត់ សុទ្ធសឹងជាមនុស្ស ដែលមានជំងឺ ប្រចាំកាយរួចទៅហើយ ទើបមកហាត់ ដូចនេះកុំចាំដល់គាត់ឈឺ ទើបជំរុញគាត់ ព្យាយាមពន្យល់គាត់ ឲ្យបានច្រើនជាទីបំផុតថា ការហាត់ប្រានមានប្រយោជន៍ សម្រាប់សុខភាព គាត់ខ្លាំងណាស់ហើយព្យាយាម រកវិធីហាត់ស្រួលៗ សម្រាប់គាត់ជាមនុស្សចាស់ដូចជា យោហ្គា ការដើរតិចៗ ឬរាំបែបស្រាល ធ្វើឲ្យគាត់សប្បាយ ក្នុងពេលហាត់ប្រាណ ធ្វើឲ្យគាត់កាន់តែ ចង់ហាត់បន្តទៀត ។

៤. ទឹកដោះគោ ៖ ជាការពិត ស្ត្រីក្នុងវ័យអស់រដូវ អរម៉ូនមួយចំនួន ឈប់ដំណើរការ ហើយធ្វើឲ្យសុខភាពកាន់ តែចុះខ្សោយ ការពិសារទឹកដោះគោ ដែលមានជាតិកាល់ស្យ៉ូម ពិតជាបានធ្វើឲ្យប្រសើរឡើង នៃប្រព័ន្ធសុំា និង ឆ្អឹងរឹងមាំ ។

៥. ផ្លូវអារម្មណ៍ ៖ មនុស្សម្នាមួយចំនួន តែងតែយល់ថា ម្ដាយខ្លួនហាក់ មានចរឹកក្មេងជាង ឆាប់ខឹងឆាប់អន់ចិត្ត នេះក៏ព្រោះតែអរម៉ូន មួយចំនួនថយចុះ ដូចនេះព្យាយាម យល់ពីអារម្មណ៍គាត់ឲ្យបានច្រើនបំផុតកុំទុកគាត់ឲ្យ នៅម្នាក់ឯងច្រើនពេក ព្យាយាមនាំគាត់លំហែរឲ្យបានច្រើន ។

ទាំងនេះ ជាវិធីងាយៗ ក្នុងការថែរទាំអ្នកម្ដាយក្នុងវ័យជរា ដែលមិនចាំបាច់ចំណាយលុយច្រើន ព្រោះគ្មានអ្នកណា សប្បាយចិត្ត ពេលឃើញអ្នកមានគុណ សម្រាកក្នុងមន្ទីរពេទ្យនោះទេ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh