CamNews

ព័ត៌មានអន្តរជាតិ 

បែកធ្លាយ វីដេអូ ស្រីៗអាក្រាតកាយ ក្នុងក្លឹបហាត់ប្រាណ ល្បី និង ផ្អើលពេញប្រទេសថៃ

ព័ត៌មានអន្តរជាតិ ៖ មន្រ្តីប៉ូលីស កំពុងតែរៀបចំ សុំនុំឯកសារផ្លូវច្បាប់ ប្តឹង    ជំទាស់ទៅម្ចាស់ក្លឹបហាត់ ប្រាណមួយកន្លែង មានទីតាំង ស្ថិតនៅក្នុងសង្កាត់ Wang Thonglang ទីក្រុង បាងកក ប្រទេសថៃ ពាក់ ព័ន្ធនឹងករណី អនុញ្ញាតអោយ ស្រ្តីអាក្រាតកាយភាគច្រើន ចូលទៅនិយាយលលេង និងធ្វើអោយបុរស មួយចំនួនមានអារម្មណ៍ស្រើបស្រាល អំឡុងពេលដែលពួកគេកំពុងតែធ្វើកាយវប្បកម្មនោះ ។


ករណីនេះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយក្រោយមានការចែករំលែក វីដេអូ    នៅ តាមប្រព័ន្ធ អនឡាញ ។ អ្នកនាំពាក្យអោយស្នងការប៉ូលីសក្រុង មេបញ្ជាការ Prawut Thawornsiri  អោយដឹងកាល ពីថ្ងៃម្សិលមិញនេះថា មន្រ្តីប៉ូលីសសង្កាត់ Wang Thonglang policeនឹងកោះហៅម្ចាស់ក្លឹបហាត់ប្រាណ ខាងលើមកសួរចម្លើយ ខណៈនឹងមានការបំពេញបែបបទចោទប្រកាន់ ម្ចាស់ខាងលើ  ពាក់ព័ន្ធនឹងបទ ឧក្រិដ្ឋព្រហ្មទណ្ឌ ក្នុងការរៀបចំអោយមានសកម្មភាពអាសអាភាស ក្នុងន័យត្រេកត្រអាលផ្លូវភេទ ។

គួរបញ្ជាក់ថា ប្រសិនបើ រកឃើញម្ចាស់ក្លឹបហាត់ប្រាណខាងលើ មាន    ទោស ព្រហ្មទណ្ឌមែននោះ រូប លោកនឹងប្រឈមក្នុងការជាប់     ពន្ធ នាគារដល់ទៅ ១០ ឆ្នាំ និងពិន័យជាសាច់ប្រាក់ ចន្លោះពី ២០០០ បាត ទៅ ២០,០០០ បាត ។ យ៉ាងណាមិញ បុរស ៥ ទៅ  ៦ នាក់ ដែលបានឃើញនៅក្នុងវីដេអូឃ្លឹបដូច គ្នានោះ នឹងត្រូវហៅមកសាកសួរចម្លើយដូចគ្នាដែរ ។


ផ្តល់ជាកិច្ចសម្ភាសន៍ ដល់ភ្នាក់ងារសារព័ត៌មានក្រោយចូលខ្លួនស្រាយបំភ្លឹជាមួយនឹងមន្រ្តីប៉ូលីសម្ចាស់ ក្លឹបហាត់ប្រាណ ដែលមានឈ្មោះថា Suraphan  Surawatthanaphong វ័យ ៥៧ ឆ្នាំ អោយដឹងថា ជាក់ ច្បាស់ណាស់ ក្លឹបដែលបានបង្ហាញនៅក្នុងវីដេអូឃ្លឹបនោះ  គឺជាឃ្លឹប  របស់គាត់មែន ហើយ វីដេអូនោះ ត្រូវបានថតឡើង កាលពីថ្ងៃទី ៥ មករា កន្លងទៅនេះ នៅពេលដែល  ក្លឹប ត្រូវបានជួយអោយអតិថិជន មួយរូប ។ ម្ចាស់ក្លឹបហាត់ប្រាណរូបនេះប​ន្តអោយដឹងថា នៅពេលនោះលោកបានមានវត្តមាននៅឆ្ងាយ ពីកន្លែងហាត់ប្រាណ ។ អតិថិជនរូបនោះ មិនស្គាល់ឈ្មោះច្បាស់  នោះ ទេ ហើយការរៀបចំឡើងដូច្នេះ​មានតាំងពីស្រីអាក្រាតដូចនេះ ក៏មិនមែនជាការរៀបចំពីសំណាក់បុគ្គលិកខ្ញុំបាទដូចគ្នាដែរ ។

ក្រោយពីវីដេអូឃ្លឹបបង្ហោះផ្សាយជាសាធារណល្បីពេញអនឡាញ លោក Suraphan អោយដឹងថា រាល់ បណ្តាសំភារៈហាត់ប្រាណមួយចំនួន ត្រូវបានដកចេញ ពីទីតាំង ដើម្បីធានាអោយបានថា នឹងមានភ្ញៀវ វិលត្រលប់មកវិញដូចដើម ។ ជាការពិត វិនាទីនោះ      បើខ្ញុំមានវត្តមាននៅទីនេះ  និងបានសិក្សាស្វែង យល់ច្បាស់ពីផលប៉ះពាល់អវិជ្ជមាន ច្បាស់ណាស់ ខ្ញុំនឹង  មិនអនុញ្ញាត អោយវាកើតឡើងនោះទេ ៕

* បញ្ជាក់ចុចទីនេះ​ ដើម្បីទស្សនាវីដេអូ ពីយូធូប

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Int news Breaking news World news Unt news Hot news Bangkok Thia Thailand Asia Asean