វិធីគូសភ្នែកដែលមានឈ្មោះថា double winged eyeliner នេះ កំពុងត្រូវបានយុវនារីកូរ៉េ និយមចូលចិត្ត មិនចាញ់ស្ទីលផាត់ពណ៌ភ្នែកទូទៅនាពេលបច្ចុប្បន្ននោះទេ។
ការផាត់ពណ៌ភ្នែកគឺជាផ្នែកមួយនៃការ make-up ដែលស្ដ្រីទាំងអស់បានដឹង ហើយវាបានក្លាយជារឿងដែលត្រូវធ្វើ នៅពេលចេញទៅក្រៅ។ ដោយសារតែតម្រូវការបែបនេះ ទើប ពីមួយថ្ងៃ ទៅមួយថ្ងៃ ស្ទីលលាបពណ៌ភ្នែកជាច្រើន បានត្រូវបង្កើតឡើង ជួយឱ្យនារីទាំងឡាយ មានជម្រើសច្រើន និងសមស្របសម្រាប់ខ្លួន និងសម្របទៅតាមស្ថានភាព។
និយាយដល់រឿងផាត់ពណ៌ភ្នែក ស្ដ្រីទាំងឡាយ តែងចូលចិត្តស្ទីលពណ៌ភ្នែកដែលថ្មីៗ ប៉ុន្ដែជួនកាល អ្នកក៏ប្រហែលជាត្រូវការស្ទីលលេចធ្លោជាងគេបន្ដិច ក្នុងចំណោមស្រីស្អាត ដូច្នេះ ការផាត់ពណ៌ភ្នែកបែបស្លាប ឬកន្ទុយពីរជាន់ (double winged eyeliner) នឹងជួយឱ្យអ្នកសម្រេចបានដូចបំណង។
ស្ទីលស្លាប ឬកន្ទុយភ្នែកពីរជាន់ (double winged eyeliner) នេះគឺជាវិធីផាត់ពណ៌ភ្នែក មួយបែប ជួយឱ្យភ្នែកបានវែងមកខាងកន្ទុយ ប៉ុន្ដែនៅកន្ទុយភ្នែកទាំងសងខាង ត្រូវបានគូសបែកជាពីរ ភ្ជាប់ពីត្របកភ្នែកលើ និងត្របកភ្នែកក្រោម។ ស្ដាប់ទៅដូចជាស្ទីលផាត់មុខបែបកំប្លែង ប៉ុន្ដែ វាទទួលបានការនិយមយ៉ាងច្រើន ពីសំណាក់យុវនារីកូរ៉េ។
សូម្បីតែ ស្រីស្អាត CL...
... រហូតដល់ស្រីស្រស់របស់ក្រុម SNSD ដូចជានាង Tiffany ជាដើម ក៏សុទ្ធតែនិយមចូលចិត្តស្ទីលគូសពណ៌ភ្នែក ស្ទីល double winged eyeliner ។
សូមទស្សនា វីដេអូ ដើម្បីស្វែងយល់លំអិត អំពីស្ទីលផាត់ពណ៌ភ្នែក បែបស្លាបពីរជាន់ (double winged eyeliner) ៖
អត្ថបទសំខាន់ៗដទៃ
ស្វែងយល់វិធីផាត់មុខ សម្រាប់រដូវរំហើយ នៅ New York Fashion Week
ស្រីស្អាត Go Jun Hee លេចធ្លោ ដោយ make-up ពណ៌ទឹកក្រូច(វីដេអូ)
ក្រចកពណ៌ក្រហមក្រមៅ ជួយកំចាត់ភាពរងា ក្នុងរដូវរំហើយ
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube/k14