CamNews

ប្លែកៗ 

លួចលុយ ៧៩ សេនកាលពី ២០ ឆ្នាំមុន ដល់ពេលនេះ ខ្មាស់ខ្លួនឯង ចេញមុខមកសារភាព


ជនជាតិអូស្រ្តាលីម្នាក់បានចេញមកសារភាពជាសាធារណៈនូវអំពើលូចលុយរបស់ខ្លួនដែលខ្លួន
បានលួចលុយ ៧៩ សេនពីពាងបោះកាក់សំណាងនៅ Gold Coast ដែលមនុស្សម្នាតែងតែនាំ
គ្នាបោះកាក់ចូលក្នុងពាងនោះដើម្បីសុំលាភសំណាងតែខ្លួនបានជាទៅលូចលុយកាក សេនទាំង
នោះទៅវិញ។ បុរសជនជាតិអូស្រ្តាលីម្នាក់នោះឈ្មោះ Simon Matters ជាមេធាវីនៅទីក្រុងមែល
បន ប្រទេសអូស្រ្តាលី មានភាពអៀនខ្មាស់ជាខ្លាំងអំពីអំពើដែលខ្លួនបានធ្វើកាលពីឆ្នាំ ១៩៩២
ដោយបានលួចយកកាក់សេនសរុប ៧៩ សេនពីពាងសំណាង តែក្រោយមកបានចួលខ្លួនជាមេធាវី
និងប្រលូកក្នុងប្រព័ន្ធច្បាប់មក ២០ ឆ្នាំគាត់ដូចជាមានអារម្មណ៍ថាខ្មាស់ខ្លួនឯងពេកបានជាសុខចិត្ត
ចេញមកសារភាពបែបនេះ។ គាត់បានចូលខ្លួនមកសារភាពនៅមុខតុលាការផ្ទាល់តែម្ដង។


Tags: steal australia