ខណៈពេលដែល ផ្លែឈើ គឺជាជម្រើសល្អ បំផុតនោះ ប្រភេទមួយចំនួននៃ ទឹកផ្លែឈើអាចជា អាហារដែលផ្តល់ សុខភាពដល់កូនរបស់អ្នក ។ ការស្រាវជ្រាវថ្មីៗនេះ បានបញ្ជាក់ថា ការផឹកបរិមាណមធ្យមនៃ ទឹកផ្លែឈើ មិនប៉ះពាល់ ដល់ទម្ងន់របស់កូនអ្នក នោះទេ ។ ទោះជាយ៉ាងណា ក៏ដោយ ទឹកផ្លែឈើក៏មានកាឡូរីដែរ ដូចនេះការផឹកទឹកផ្លែឈើ ច្រើនពេកក៏អាច នាំឲ្យឡើងទម្ងន់ផងដែរ ។
ប្រសិនបើអ្នកជ្រើសរើស ផ្តល់ទឹកផ្លែឈើ ដល់កូនរបស់អ្នក សូមជ្រើសរើសទឹក ផ្លែឈើសុទ្ធជំនួសឲ្យទឹក ដែលមានជាតិផ្អែម ឬទឹកផ្លែឈើក្រឡុក ។ ទឹកផ្លែឈើសុទ្ធ និងទឹកផ្លែឈើផ្អែមៗ អាចមានបរិមាណ កាឡូរីប្រហាក់ប្រហែលគ្នា, កូនរបស់អ្នកនឹង ទទួលបានវីតាមីន និងសារជាតិបន្ថែម និងទទួលបានអ្វីបន្ថែមទៀត ពីទឹកផ្លែឈើសុទ្ធ។
សូមទទួលទានទឹកផ្លែឈើ មួយពែង, មិនមែនមួយកំប៉ុងនោះទេ, ដើម្បីជៀសវាង ដង្កូវស៊ីធ្មេញ ។ បន្ថែមពីលើនេះ, សូមទទួលទាន ទឹកផ្លែឈើ ជាមួយនឹងអាហារ ជាជាងទទួលទាន វាបន្តិចៗមួយថ្ងៃពេញ ។ ប្រសិនបើកូនរបស់ អ្នកមានបញ្ហានៃការញ៉ាំ, កុំទុកឲ្យពួកគេផឹក ភេសជ្ជៈ ៣០នាទីមុន ញ៉ាំអាហារឲ្យសោះ ។
ដើម្បីធានាថា កូនរបស់អ្នកមិនផឹក ទឹកផ្លែឈើច្រើនពេកនោះទេ, សូមកំណត់ការផឹក នោះទៅតាម សមាគមសុខភាព ចំណីអាហារអាមេរិកដែល បានចែង ។
- ពីពេលកើតរហូតដល់៦ខែៈ សូមកុំឲ្យទឹកផ្លែឈើ ឲ្យសោះប្រសិនបើវា មិនធ្លាប់បន្ថយការ ទល់លាមកនោះ
- ពី៦ខែដល់៦ឆ្នាំៈ ១១៨ ទៅ១៧៧មីល្លីលីត្រ ក្នុងមួយថ្ងៃ
- ពី៧ឆ្នាំឡើងទៅៈ ២៣៧ ទៅ៣៥៥មីល្លីលីត្រ ក្នុងមួយថ្ងៃ
ប្រហែល១១៨មីល្លីលីត្រ នៃទឹកផ្លែឈើសុទ្ធស្មើនឹង ការញ៉ាំផ្លែឈើមួយ ផ្លៃ។ ប៉ុន្តែសូមចាំថា ទឹកផ្លែឈើពុំ មានជាតិសរសៃ និងសារជាតិចិញ្ចឹម ដទៃទៀតនោះទេ ។ ទោះជាបរិមាណនៃទឹកផ្លែឈើ ដែលបានញ៉ាំគឺ មិនធ្វើឲ្យប៉ះពាល់អ្វីដល់ កុមារក៏ដោយ, ប៉ុន្តែសូមប្រាកដថា ផ្តល់ឲ្យកូនរបស់អ្នក នូវផ្លែឈើសុទ្ធផងដែរ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល