CamNews

សុខភាព 

មូលហេតុ​ និងបញ្ហាសក់ស្កូវមុនអាយុ

 
យល់ដឹង៖ សក់​ស្កូវ​ជារឿង​ ធម្មតា​ដែល​កើត​មាន​លើ​មនុស្ស​ទូទៅ នៅ​ពេល​ចូល​វ័យ​ចំ​ណាស់
ហើយវាជា​លក្ខណៈ​ធម្មជាតិ​ដែល​ផ្ដល់​ឱ្យ។ ប៉ុន្ដែ សម្រាប់​អ្នក​ខ្លះ​មាន​សក់​ស្កូវនៅ​វ័យ​ក្មេង
ធ្វើ​ឱ្យ​សម្រស់​ធ្លាក់​ចុះមួយ​កម្រិត។ មាន​សក់​ស្កូវ​នៅ​វ័យ​ក្មេង​បែប​នេះ​ប្រជាពល​រដ្ឋ​ខ្មែរ​យើង
ច្រើន​ហៅ​ថា ស្កូវ​មុន​អាយុ ហើយ​គិត​ថា​ស្កូវ​នេះ​បណ្ដាល​មកពី​មាន​រោគអ្វី​ម្យ៉ាង ដែល​ពាក់​
ព័ន្ធ​ទៅនឹង​កោ​សិកា​ស្បែក និង​សក់ ទើប​ធ្វើ ឱ្យមាន​ការ​ប្រែ​ពណ៌។

 

មូល​ហេតុ​សក់​ស្កូវ​មុន​អាយុ

កាល​ណា​និយាយ​ពី​សក់ គឺ​គេ​នឹក​ឃើញ​ទៅ​ដល់​ស្បែក​ភ្លាម ដែល​ពណ៌​សម្បុរ​ស្បែក​អា
ស្រ័យ​ទៅ​លើ​កោ​សិកា​ស្បែក​ម្យ៉ាង ឈ្មោះ​ថា មេឡា​ណូ​សាយ។ មាន​ន័យ​ថា កោ​សិកា
​ស្បែក​មេឡា​ណូ​សាយ​នេះ ឱ្យ​ពណ៌​ទាំង​ស្បែក ទាំង​សក់​ដូច​គ្នា។ ម្យ៉ាង​ទៀត​លោក អ្នក
​ដែល​មាន​សក់​ពណ៌​ខ្មៅ ឬសក់​ពណ៌​ផ្សេង​ទៀត ដូចជា​ក្រហម​ស្លេក មាន​តាំង​ពី​កំណើត
​មក គឺ​អាស្រ័យ​ទៅ​តាម​ហ្សែន​ដែល​មាន​នៅ ក្នុង​ខ្លួន​របស់​បុគ្គល​ម្នាក់ៗ។ ដូច​នេះ​គេ​អាច​
កំណត់​ពី​មូល​ហេតុ​សក់​ស្កូវ​មុន​អាយុ​បាន​មួយ​ចំនួន​គឺ ៖

  • មេតា​ប៉ូលីស ការ​ប្រែ​ប្រួល​របស់​ មេតា​ប៉ូស​លីស ដែល​បំប្លែង​សារ​ធាតុ​ប្រូ​តេ​អ៊ីន ជាតិ​
  • ស្ករជាតិ​ខ្លាញ់ និង​បំប្លែង​សារ​ធាតុ ផ្សេងៗ​ទៀត​នៅក្នុង​ខ្លួន បណ្ដាល​ឱ្យ​ពណ៌​សក់​មាន​ការ​
    ប្រែ​ប្រួល​ខុស​ពី​ពណ៌​សក់​ធម្មជាតិ។
  • ការ​ប្រើ​ប្រាស់​ឱសថ ការ​ទទួល​ទាន ​ឱសថ​មួយ​ចំនួន ដូច​ជា​ឱសថ​ព្យាបាល​ជម្ងឺ​មហា​
    រីកជម្ងឺ​គ្រុន​ចាញ់ ឬ​ប្រើ​ប្រាស់​ឱសថ ដើម្បី​បន្ថយ​សម្ពាធ​ឈាម ក៏ជា​កត្ដា​ធ្វើឱ្យ​សក់​មាន​ការ
    ​ស្លក់ពណ៌​បន្ដិច​ម្ដងៗ រហូត​សក់​ប្រែ​ពណ៌​ទៅ​ជា​ស្កូវ។
  • ការ​កង្វះ​វីតា​មីន ភាព​កង្វះ​វីតា​មីន​មួយ​ចំនួន ដូច​ជា​កង្វះ​វីតា​មីន​បេ​១២ កង្វះ​ជាតិ​ដែក​ជា
    ​ដើម ក៏​ជា​មូល​ហេតុ​ធ្វើឱ្យ​សក់ ស្លក់​ពណ៌​ដែរ។
  • បញ្ហា​លើ​ស្បែក ៖ ស្បែក​មាន​ជម្ងឺ ដូច​ជា​កើត​ឃ្លង់​ល្ពៅ​នៅ​លើ​ស្បែក នៅ​ត្រង់​កន្លែង​ណា​ធ្វើ
    ​ឱ្យ​ស្បែក​កន្លែង​នោះ​ប្រែ ពណ៌​ទៅ​ជា​ស​ស្លែត ដោយ​សារ​កោ​សិកា​ស្បែក​មេឡា​ណូ​សាយ​មក
    ​ពាក់​ព័ន្ធ ហើយ​បណ្ដាល​ឱ្យស្បែក និង​សក់​ប្រែ​ពណ៌​សក់​ខុស​ពី​ធម្ម ជាតិ។

 

ដោយ៖ វត្ដី
ប្រភព៖ newshealth


Tags: lifestyle living health gray hair world