ព័ត៌មានអន្តរជាតិ ៖ សម្រង់អត្ថបទសារព័ត៌មាន ពីទំព័រ ប៊ីប៊ីស៊ី ចុះផ្សាយមុននេះបន្តិចឲ្យដឹងថា បុរសជាឪពុក ជនជាតិអាមេរិក ដែលរងនូវការចោទប្រកាន់ ពីបទទុកកូនឲ្យស្លាប់នៅក្នុងរថយន្ត ដ៏ក្តៅដោយចេតនានោះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ អស់មួយជីវិត ដោយពុំមានលទ្ធភាពក្នុងការប្តឹងជំទាស់ ឬក៏ដោះលែងមុនកាលកំណត់នោះទេ ។
ស្ថិតនៅក្នុងវ័យ៣៦ឆ្នាំ លោក Justin Ross Harris ត្រូវបានរកឃើញថាមានទោសកំហុស ដែល ពាក់ព័ន្ធនឹងករណីស្លាប់ ក្មេងតូច វ័យទើបតែ ២២ខែ ស្លាប់កាលពីអំឡុងខែមិថុនា ឆ្នាំ ២០១៤ កន្លងទៅនេះ នៅឯទីតាំងសំចតរថយន្តមួយកន្លែង នៅខាងក្រៅការិយាល័យរបស់លោក ដែល មានទីតាំងស្ថិតនៅក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក ។ ខណៈមានការចោទ ប្រកាន់ថាលោកមានចេតនាសម្លាប់ក្មេងតូច បុរសរូបនេះបានបដិសេធថាករណីស្លាប់ វាគ្រាន់តែ ជាឧបទ្ទេវហេតុ ពីព្រោះថា លោកភ្លេចយកក្មេងទៅដាក់នៅកន្លែង មើលថែទាំទារក ។ ប៉ុន្តែ រយៈ ពេល ៥សប្តាហ៍ក្រោយពីបើកសវនាការ មានការរកឃើញឲ្យដឹងថា បុរសជាឪពុករូបនេះ បាន ផ្ញើសារចេញទៅក្មេងស្រីមិនគ្រប់អាយុឲ្យដឹងថា កូនតូចនោះស្លាប់ហើយ ។ ជាលទ្ធផល បុរស ជាឪពុករូបនេះ បានរងនូវការចោទប្រកាន់ កាលពីអំឡងខែវិច្ឆិកា កន្លងទៅ ពីបទមនុស្សឃាត ដោយចេតនា ក៏ដូចជា ពីបទរំលោភបំពានសិទ្ធកុមារដ៏ឃោរឃៅ និងពីបទ ឧក្រិដ្ឋកម្មផ្លូវភេទ ពាក់ព័ន្ធនឹងការផ្ញើសារ ទៅក្មេងស្រីជំទង់ជាដើម ។
ព្រះរាជអាជ្ញាបានលើកឡើងឲ្យដឹងថា បុរសជាឪពុករូបនេះ ចង់ចិត្តសម្លាប់កូនប្រុសរបស់ខ្លួន ពីព្រោះតែលោកចង់លែងលះគ្រួសារ និងរត់ទៅសាងស្នេហ៍ជាមួយនឹងស្រីកំណាន់។ គួររំឮកថា កូនប្រុសតូចវ័យទើបតែ ២២ខែ នោះ បានស្លាប់បាត់បង់ជីវិត ដោយសារតែក្តៅខ្លាំង ក្រោយពីត្រូវ អង្គុយនៅក្នុងរថយន្តក្រោមកំដៅថ្ងៃក្តៅ ដល់ទៅ ៣២អង្សា រយៈពេលដល់ទៅ ៧ម៉ោង ។ នៅថ្ងៃកើតហេតុ បុរសជាឪពុក ត្រូវព្រះរាជអាជ្ញារកឲ្យឃើញថា បានអង្គុយនៅក្នុងបន្ទប់ការិយា ល័យរបស់លោក និងកំពុងតែផ្ញើសារដោះដូររូបស្រាតជាច្រើនសន្លឹក ជាមួយនឹងស្រីៗជាច្រើន នាក់ ក្នុងនោះមានតាំងពីក្មេងស្រីមិនទាន់គ្រប់អាយុផងដែរ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី