យានយន្ដ៖ ក្រុមហ៊ុនផលិតរថយន្ដប្រណិត Land Rover សូមបង្ហាញស្នាដៃស៊េរីថ្មីមួយ ទៀត សម្រាប់ឆ្នាំ ២០១៦ ដែលស្នាដៃមួយនេះ បានស្ថិតក្នុងការសំណូមពរពីប្រិយមិត្ដអ្នកគាំទ្រ សំខាន់បំផុតជាមួយនឹងថាមពលកម្លាំងម៉ាស៊ីន ប្រើម៉ាស៊ូត។
ផលិតផលស៊េរីថ្មីម៉ូដែល Range Rover Td6 សម្រាប់ឆ្នាំ ២០១៦ របស់ក្រុមហ៊ុន Land Ronver ត្រូវបានសម្រេចរូបរាងជោគជ័យទាំងស្រុង ទាំងប្រណិតភាព និង គុណភាព ដែលផ្ដល់ឲ្យអតិថិជននូវសមត្ថភាពតាមសេចក្ដីបំណង តម្រូវការ ។ ទន្ទឹមនិងការលើកឡើងដូច្នោះ ក្រុមហ៊ុន មិនបានបកស្រាយអ្វីច្រើននោះទេ ដែលកន្លងមក ផលិតផល ស្ទើគ្រប់ម៉ូដែល ធ្លាប់ដំណើការក្នុងទីផ្សារ មិនមានការខ្វះចន្លោះ ចំនុចណាមួយពីប្រិយមិត្ដឡើយ។ សំខាន់ អ្វីដែលក្រុមហ៊ុនចង់បង្ហាញនៅពេលនេះ គឺ ការសម្រេចបានដោយជោគនូវស្នាដៃរថយន្ដប្រណិតដែលទំនើប ប្រើម៉ាស៊ូត ជាមួយនិង ប្រអប់លេខអូតួ ដូចជា ម៉ូដែលដ៏ទៃទៀតដែល ប្រើសាំងដែរ។
Range Rover Td6 ស៊េរីឆ្នាំ ២០១៦ ត្រូវបានសម្រេចឡើងជាមួយសមាសភាពកម្លាំង ៦ ម៉ាស៊ីន (V6) ត្រូវនឹងខ្នាតរង្វាស់ ៣.០ liter ប្រើស៊ឺប៉ាប់ ៤ ដើមក្នុងតួម៉ាស៊ីននីមួយៗ ត្រូវនិងទំហំកម្លាំង ២៥៤ សេះ ប្រើប្រអប់លេខអូតួមានកម្រិតដល់ទៅ ៨ លេខ ដែលអាចរត់បានល្បឿនលឿនបំផុតដល់ទៅ ២០៩ គ.ម/ម៉ោង ។ រីឯតម្លៃវិញគឺ ៨៥០០០ ដុល្លារ ។ សាកល្បងម្ដងមើលជាមួយ រថយន្ដទំនើប ប្រើកម្លាំងម៉ាស៊ូត ជាមួយប្រអប់លេខអូតូ ចេញពីក្រុមហ៊ុនផ្ទាល់ តើយ៉ាងណាដែរ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed