CamNews

រថយន្ត 

មកដល់ថ្មីមួយទៀតហើយ នោះគឺរថយន្ដទំនើប ម៉ាក Buick Excelle ស៊េរី 2015

យានយន្ដ៖ ក្រុមហ៊ុន​ចែកចាយរថយន្ដទំនើបដ៏ធំមួយ ដែលមានឈ្មោះថា Buick ស្ថិតក្នុងប្រទេសសហរដ្ឋ​អាមេរិក ខណៈពេលនេះ​ សូមបង្ហាញទំនិញថ្មីមួយទៀតសម្រាប់ឆ្នាំ ២០១៥ នោះគឺ Buick Excelle 2015 ដែលទំនើបប្លែក និង ទាន់សម័យ ។ 

យោងតាមការបកស្រាយលើគេហទំព័រ ពាណិជ្ជកម្មអន្ដរជាតិ Topspeed បានឲ្យដឹងថា ផលិតផល​ដែលទើបតែនាំចូល សម្រាប់ឆ្នាំ 2015 នោះគឺ Buick Excelle 2015 គឺជាប្រភេទរថយន្ដទំនើប​ ប្លែក ទាន់សម័យ​ និងផ្ដល់ឲ្យនូវជម្រើសដ៏ឆ្លាតវៃ សម្រាប់អតិថិជន គ្រប់ស្រទាប់ វណ្ណៈ ។ ទាំងរូបរាង គុណភាព និង ទំនើប​ភាពរបស់រថយន្ដ សុទ្ធសឹងតែ បំពេញបាននូវ ភាពល្អឥតខ្ចោះ និង តម្រូវការយ៉ាងចាំបាច់ របស់ប្រិយមិត្ដ​។​

ទន្ទឹមនឹងការបកស្រាយបង្ហាញដូច្នេះ យោងតាមរបាយការណ៍ក្រុមហ៊ុន បានបង្ហាញថា Buick Excelle 2015 គឺប្រើសមាសភាព ៤ ម៉ាស៊ីនត្រូវខ្នាតរង្វាស់ ១.៥ liter និងទំហំ ១១៣ សេះ ប្រើប្រអប់លេខដៃ ដែលមាន ចំនួន ៥ លេខ​ ដែលអាចរត់បាល្បឿនលើន បំផុតដល់ទៅ ២០០ គ.ម/ម៉ោង​ ។ ចំណែកតម្លៃវិញគឺ ៩៩៩០០ ដុល្លារ ។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Topspeed


Tags: Vehicle Buick Excelle 2015