CamNews

យល់ដឹង 

អីក៏ងាយយ៉ាងនេះ!! គ្រាន់តែធ្វើវិធីសាស្រ្តស្រួលៗចឹងសោះ អាចបំបាត់បញ្ហាយាយីស្នាមជ្រួញបាន

ថ្ងៃនេះ លោកអ្នកទទួលបានស្គាល់រូបមន្តបែបធម្មជាតិដ៏អស្ចារ្យមួយដែលអាចជួយលាងសម្អាតរន្ធនៅលើផ្ទៃមុខបានយ៉ាងជ្រៅ ហើយអាចកំចាត់មុនក្បាលខ្មៅ មុនអង្កាម ស្បែកក្រហម និងស្នាមបានយ៉ាងមានប្រសិទ្ធិភាពផងដែរ។

វិធីនេះ គឺជាការណែនាំតាមបែបធម្មជាតិដោយគ្រាន់តែមានគ្រឿងផ្សំចំនួន ២ប្រភេទតែប៉ុណ្នោះ។ ចង់ដឹងថាក្នុងរូបមន្តនេះមានអ្វីខ្លះ សូមអានអត្ថបទខាងក្រោមដូចតទៅ៖

-ចុចអាន ៖ រោគសញ្ញា និងគន្លឹះការពារទាំង ៩ របស់ជំងឺតម្រង់នោមដែលគួរយល់ដឹង

គ្រឿងផ្សំ

ម្សៅសូដា ១ ស្លាបព្រាកាហ្វេ

ប្រេងដូង ២ ស្លាបព្រាកាហ្វេ


វិធឺធ្វើ

ដាក់គ្រឿងផ្សំទាំង២ ក្នុងចានគោម ហើយលាយអោយទៅជាល្បាយខាប់។ បន្ទាប់មក យកល្បាយខាប់នោះមកលាបនៅលើផ្ទៃមកហើយធ្វើការម៉ាស្សាថ្នមៗជាលក្ខណៈរង្វង់ រួចទុកចោលចំនួន ១៥នាទី។

រូបតំណាង

រួចហើយ លាងសម្អាតផ្ទៃមុខជាមួយទឹកក្តៅឧណ្ហៗ ហើយម៉ាស្សាផ្ទៃមុខថ្នមៗកំឡុងពេលលាងសម្អាតផ្ទៃមុខផង។

សារជាតិប្រេងដូង គឺបានជួយអោយស្បែកមុខរបស់យើងមានសំណើមហើយ ដូចនេះលោកអ្នកពុំចាំបាច់លាបក្រែមផ្តល់សំណើមលើផ្ទៃមុខទៀតទេ ៕


ប្រែសម្រួល ៖ ច័ន្ទ

 

ប្រភព ៖ womansbeautyextra


Tags: Health news