ព័ត៌មានអន្តរជាតិ ៖ ជាការពិត បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលទើបតែបាន
ចេញផ្សាយដោយគេហទំព័រប្លែកបរទេស កាលពីពេលកន្លងទៅនេះ បានគូសបញ្ជាក់អោយ
ដឹងថា កូនភ្លោះស្រីមួយគូ ដែលមានឈ្មោះ Amy និង Katie Jones-Elliott អាចនឹងបំបែកឯត្ត
ទគ្គកម្មពិភពលោកបាន ក៏ព្រោះតែគេទាំងពីរនាក់ កើតមុននឹងក្រោយពីគ្នា ដល់ទៅ៨៧ថ្ងៃ។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា វាជា
រឿងមួយ ដែលមិនគួរអោយជឿ ខណៈពេលដែលកូនភ្លោះទាំងពីរ អាចរស់រានមានជីវិត
បន្ទាប់ពីម្តាយវ័យ ៣០ ឆ្នាំ ឈ្មោះ Maria បានបែកទឹកភ្លោះ នឹងកើតកូនតាំងពីពួកគេមាន
វ័យទើបតែ៤ ខែនៅក្នុងផ្ទៃ ដោយកូនស្រីឈ្មោះ Amy បានកើតមុន ពោលគឺ នៅក្នុងថ្ងៃទី ១
មិថុនា ឆ្នាំ២០១២ និងបងស្រីភ្លោះឈ្មោះ Katie បានកើតជិត ៣ ខែ ក្រោយពីប្អូនស្រី ពោល
គឺកើតនៅក្នុងថ្ងៃ ២៧ សីហា ឆ្នាំ២០១២។ ខណៈពេលដែលក្រោយមក កូនភ្លោះស្រីទាំងពីរ
នាក់ ត្រូវបានរកអោយឃើញថា មានសុខភាពល្អជាធម្មតា។
ដោយឡែក បើយោងតាមសម្តីស្រ្តីជាម្តាយឈ្មោះ Maria មកពីប្រទេសអៀរឡង់ បានបញ្ជាក់
បន្ថែមអោយដឹងផងដែរថា វាពិតជារឿងអព្ភូតហេតុមួយដែលមិនគួរអោយជឿទាល់តែសោះ
ថា វាអាចនឹងកើតមានឡើងនូវរឿងដូច្នេះបាន ។ គួររំឭកផងដែរថា លោកស្រី Maria មាន
បុរសជាស្វាមីឈ្មោះ Chris ។ ពួកគេមានកូនស្រីវ័យ ១៣ ឆ្នាំម្នាក់ និងកូនប្រុសវ័យ ១១ ឆ្នាំ
ម្នាក់ផ្សេងទៀត។
យ៉ាងណាមិញប្រភពសារព័ត៌មានដដែលបានបញ្ជាក់យ៉ាងច្បាស់ថា កូនភ្លោះស្រីមួយគូនេះ
អាចនឹងជាបេក្ខភាពថ្មី ក្នុងការដណ្តើមបានការបំបែកឯត្តទគ្គកម្ម ពិភពលោក ស្របពេល
ដែលបេក្ខភាពបច្ចុប្បន្ន ត្រូវបានគ្រងតំណែងដោយ កូនភ្លោះឈ្មោះ Peggy Lynn មកពីរដ្ឋ
Pennsylvania សហរដ្ឋអាមេរិក ខណៈពេលដែលពួកគេ បានកើតមុនក្រោយ ពីគ្នារយៈ
ត្រឹមតែ ៨៤ ថ្ងៃតែប៉ុណ្ណោះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ spy