ក្នុងឆ្នាំ ២០១៣ បើទោះបី ជាក្រុម Real Madrid មិនបានឈ្នះ ពានរង្វាន់អ្វី ធំដុំមែន ប៉ុន្តែកីឡាករឆ្នើម របស់ខ្លួន Crisitano Ronaldo ធ្វើបាន យ៉ាងល្អ ដែលយើងអាច និយាយ បានថា លទ្ធផលពិត ជាល្អ ។
ក្នុងឆ្នាំ ២០១៣ នេះ Ronaldo បញ្ចេញ ថ្វីជើង ស៊ុតបាន រហូតដល់ ៦៩ គ្រាប់ឯណោះ ដែលក្នុងនោះ ៣៨ គ្រាប់នៅ La Liga ១៥ គ្រាប់នៅ Champion League ៦ គ្រាប់នៅ King's Cup និង ១០ គ្រាប់ ពេល លេងអោយ ក្រុមជំរើស ជាតិ ព័រទុយហ្កាល់ ។
Ibrahimovic កីឡាករ របស់ក្រុម PSG ស្ថិតក្នុង ចំណាត់ថ្នាក់ លេខ ២ ដែលស៊ុតបាន ៤៧ គ្រាប់ ចំណែក គូរប្រជែង ដ៏ធំរបស់ Ronaldo គឺ Messi នោះស៊ុតបាន ៤៥ គ្រាប់ស្ថិត ក្នុងចំណាត់ ថ្នាក់លេខ ៣ ។ ការ ធ្លាក់ចំណាត់ ថ្នាក់របស់ Messi ត្រូវបាន ទស្សនិកជន និយាយថា មកពីរបួស របស់ Messi ដែលបង្អាក់ ការលេង របស់ Messi ។ ខាងក្រោមនេះ ជាចំណាក់ថ្នាក់ ពីលេខ ១ ដល់លេខ ១០ ៕