CamNews

ម៉ូតូ 

Scoopy 2013 បានមកដល់ប្រទេសកម្ពុជាហើយ តំលៃចាប់ពី២,៣៨០$ ដល់ ២,៤៥០$

កាលពីពីរសប្តាហ៍មុន Camnews បានធ្វើការចុះផ្សាយរួចម្តងមកហើយពីការតាំងពិពណ៌
ម៉ូតូទំនើប Honda Scoopy ២០១៣ នៅឯប្រទេសថៃ។ ឥឡូវនេះបានមកដល់ប្រទេស
កម្ពុជាយើងហើយ។

ដោយមានការចាប់អារម្មណ៏ជាច្រើនពីសំណាក់បងប្អូន មិត្តៗយុវវ័យ​ដែលបានសួរចង់ដឹងពីតំលៃ
ក៏ដូចជាមកដល់ប្រទេសកម្ពុជានៅពេលណា Camnewsបានចុះទៅធ្វើការសាកសួរដល់កន្លែងលក់
ម៉ូតូមួយនៅម្តុំគីរីរម្យ។

Honda Scoopy ២០១៣

បើតាមការអោយដឹងរបស់លោកពូ អ៊ុយ សាខន អាយុ៤២ឆ្នាំ ជាម្ចាស់ហាងលក់ម៉ូតូទំនើបយីហោ
"អ៊ុយ សាខន" ដែលស្ថិតនៅផ្ទះលេខ ១១៣,​ ១១៥ Eo, ផ្លូវ ព្រះសីហនុ(២៧៤), សង្កាត់ បឹងព្រលឹត,
ខ័ណ្ឌ ៧មករា រាជធានីភ្នំពេញ បានអោយដឹងថាគាត់ទើបតែបាននាំចូលម៉ូតូHonda Scoopy២០១៣
នេះប្រហែល១០ថ្ងៃប៉ុណ្ណោះ។ វាមានច្រើនពណ៌សំរាប់អោយធ្វើការជ្រើសរើស ដូចជាពណ៌ក្រហម
ក្រហមលាយខ្មៅ ខ្មៅសុទ្ធ ស និងពណ៌ខៀវជាដើម។ សំរាប់Honda Scoopy ២០១៣នេះ តែមវា
មានពីរប្រភេទដែរ គឺតែមដែក និងតែមក្រដាសផ្លាស្ទីក។ តែមដែកមានតំលៃថ្លៃជាង គឺតំលៃប្រ-
ហែល២,៤៥០$ ចំណែកតែមក្រដាសផ្លាស្ទីកវិញគឺតំលៃប្រហែល២,៣៨០$ រឺ២,៤០០$ទៅតាម
ពណ៌របស់វា។

ចំនុចដែលចាប់អារម្មណ៍របស់Honda Scoopyស៊េរី ២០១៣ នោះគឺរូបរាងខាងក្រៅ ថ្មីនិងប្លែកជាង
មុន។ ផ្នែកខាងមុខ ចង្កៀងភ្លើងរាងoval និងភ្លើងសញ្ញូបង្កប់ក្នុងម៉ូតូតែម្ដង។ ផ្នែកខាងក្រោយ ស្តុប
ក្រោយសក្តិសមនឹងតួម៉ូតូ ដែលកាលពីស៊េរីមុនៗគឺនៅដាច់ពីតួម៉ូតូ។ ចំណែកពណ៌របស់វាមានពណ៌
ថ្មីបែបយុវវ័យហើយប្លែកជាងមុន។ Honda Scoopy ស៊េរីថ្មីមានឃ្លុបខាងក្រោមកែប បើគិតជាលីត្រ
អាចផ្ទុកបានចំណុះ១៥,៤ លីត្រ ដែលអាចដាក់បានមួកសុវត្ថិភាពពាក់កណ្តាលក្បាលបានមួយ។ វា
បានបំពាក់ដោយម៉ាស៊ីន១១០ cc PGM-FI តាមអ្នកដែលផលិតឲដឹងថាវាស៊ីសាំងតែ១,៨៨លីត្រ ក្នុង
១០០គ.ម នៅលក្ខខណ្ឌស្តង់ដារ។
នេះជាការនាំចូលរបស់ហាងឯកជនមួយប៉ុណ្ណោះ សំរាប់នៅក្រុមហ៊ុនម៉ូតូហុងដាវិញ មិនទាន់មាន
ព័ត៌មានណាច្បាស់លាស់ថានឹងនាំចូលមកដល់នៅពេលណាឡើយ៕

ដោយ៖ nano


Tags: Honda Scoopy ២០១៣ vehicle