CamNews

ព័ត៌មានអន្តរជាតិ 

ពីលុត អាមេរិក អ្នកដំណើរ ចិន ស្លាប់ក្នុងហេតុការណ៍ ធ្លាក់យន្តហោះ ក្នុងក្រុង (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ ពីលុត សញ្ជាត្តិអាមេរិក អ្នកដំណើរជនជាតិចិន ទាំង ២ នាក់ ត្រូវបានសម្លាប់ក្នុង ហេតុការណ៍គ្រោះថ្នាក់ ធ្លាក់យន្តហោះធន់ស្រាល នៅក្នុងទីក្រុង Huaibei ខេត្ត Anhui កាលពីថ្ងៃទី ៣ ឧសភា កន្លងទៅនេះ ។

សេចក្តីរាយការណ៍ ពីប្រភពសារព័ត៌មានរដ្ឋចិន អោយដឹងថាយន្តហោះធន់ស្រាល ខាងលើ បានឆាប ឆេះប៉ុន្មាននាទីបន្ទាប់ ក្រោយពីហោះឡើងសំកាំងខ្លួន បានតែបន្តិច នៅថ្ងៃរសៀល រួចក៏ បានធ្លាក់ចុះ មកវិញតែម្តង នៅវេលាម៉ោង ១២ និង ១៩ នាទីរសៀល ដោយបានសម្លាប់វត្តមាន មនុស្ស ២នាក់នៅ លើយន្តហោះតែម្តង ។ បុរសទាំង ២ នាក់ មានជាពីលុត អាមេរិក និងម្នាក់ផ្សេងទៀត   ​ជាអ្នកដំណើរ ជនជាតិចិននោះ បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ បើទោះជា ក្រុមអ្នកពន្លត់អគ្គីភ័យបានចុះទៅ ដល់កន្លែងកើតហេតុយ៉ាងណាក៏ដោយចុះ   ពួកគេពុំទាន់បញ្ជាក់អត្តសញ្ញាណអោយស្គាល់នៅឡើយ ទេ។ សេចក្តីរាយការណ៍អោយដឹងថា យន្តហោះធន់ស្រាល   ខាងលើ គឺ   ជាកម្មសិទ្ធ របស់ក្រុមហ៊ុន George Heintz Aircraft Manufacturing Co., មានមូលដ្ឋាន នៅ ខេត្ត  Henan ។   ដោយ ឡែក មូល ហេតុធ្លាក់ ស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ។ ជ្រាបកាន់តែច្បាស់ តាមដានឃ្លីបខ្លីខាងក្រោម នេះបន្តិចទៅ ៖


ប្រែសម្រួល ៖ កុសល

ប្រភព ៖ សៀងហៃលីស


Tags: Int news Breaking news Unt news Malaysia Plane crash MH17 MH370 MH198 Ebola Obama US