CamNews

យានយន្ត 

កាន់តែទំនើបទៀតហើយ Lexus CT 200h 2015 រាងតូចច្រឡឹង ទាក់ទាញ និង ទាន់សម័យ

យានយន្ដ៖​ ប្លែកអារម្មណ៍ជាថ្មីម្ដងទៀតហើយ ជាមួយក្រុមហ៊ុនផលិតរថយន្ដប្រណិត Lexus កន្លងមកដែល​ប្រិយមិត្ដភាគច្រើនមានការពេញនិយម និង ជឿជាក់ខ្លាំងបំផុតជាមួយផលិតផលរបស់ក្រុមហ៊ុន ។ រហូត​មក ទល់ពេលនេះ ក្រុមហ៊ុនសូមឧទ្ទេសនាមម៉ូដែលថ្មីមួយទៀតនោះគឺ Lexus CT 200h ស៊េរីឆ្នាំ ២០១៥ ។ 

Lexus CT 200h ស៊េរីឆ្នាំ ២០១៥ គឺជារថយន្ដទំនើប ប្រណិត ប្រភេទខ្នាតតូច​ទាបច្រឡឹង ដែលភ្ជាប់មកជា​មួយ​នូវការរចនារូបរាងស្រស់សង្ហា និង ប្រព័ន្ធនៃការគ្រប់គ្រងទំនើប បែបបច្ចេកវិទ្យាទាន់សម័យ ដែលក្នុង​នោះដែរ ក៏មានបំពាក់មកជាមួយប្រព័ន្ធហាយប្រ៊ីតទៀតផង។ 

ក្រៅពីបង្ហាញនូវភាពស្រស់ត្រកាលរបស់ខ្លួន និង មន្ដស្នេហ៍ដ៍ទាក់ទាញទៅ Lexus CT 200h ស៊េរីឆ្នាំ ២០១៥ ក៏ភ្ជាប់មកជាមួយនឹង​សមាសភាពកម្លាំង ៤ ម៉ាស៊ីន ខ្នាតរង្វាស់ស៊ីយូប្រេង ១.៨ liter បញ្ជាកម្លាំងល្បឿនដោយប្រអប់លេខអូតូ នឹងសហការជាមួយប្រព័ន្ធហាយប្រ៊ីត ។ ចំណែកឯតម្លៃវិញគឺ ៣២២០០ ដុល្លារ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ .lexus.com


Tags: vehicle Lexus CT 200h 2015