CamNews

ព័ត៌មានបច្ចេកវិទ្យា 

Yahoo ប្ដូរឈ្មោះទៅជា Altaba ខណៈអគ្គនាយកប្រតិបត្តិ Marissa Mayer ចាកចេញពីតំណែង

អគ្គនាយកប្រតិបត្តិ Marissa Mayer ចាកចេញពីក្រុមប្រឹក្សាភិបាល ខណៈដែល Yahoo ប្ដូរ
ឈ្មោះទៅជា Altaba បន្ទាប់ពីនាយកដ្ឋានសេវាអ៊ីនធឺរណែតរបស់ក្រុមហ៊ុន Yahoo បានទៅលើ
ដៃក្រុមហ៊ុនសេវាទូរស័ព្ទអាមេរិក Verizon។

ក្រុមហ៊ុន Yahoo ឱ្យដឹងថា ក្រោយពីការលក់នាយកដ្ឋានសេវាអ៊ីនធឺរណែតទៅឱ្យ Verizon ក្រុម
ហ៊ុន Yahoo នឹងប្ដូរឈ្មោះទៅជា Altaba ។ កាលពីចុងខែកក្កដា ឆ្នាំ ២០១៦ ក្រុមហ៊ុន Verizon
បានចំណាយប្រាក់ ៤,៨ពាន់លានដុល្លារអាមេរិក ដើម្បីបានកាន់កាប់នាយកដ្ឋានសេវាអ៊ីនធឺរ
ណែតរបស់ Yahoo។

Marissa Mayer ចាកចេញពីក្រុមប្រឹក្សាភិបាល ខណៈដែល Yahoo ប្ដូរឈ្មោះទៅជា Altaba
ផ្នែកដែលនៅសល់របស់ Yahoo រួមមាន ភាគហ៊ុន ១៥% នៅ Alibaba និងផ្នែកមួយនៃ Yahoo
ជប៉ុន។ ទ្រព្យទាំងនេះត្រូវបានកំណត់តម្លៃត្រឹម ៤០ពាន់លានដុល្លារអាមេរិក ហើយវានឹងត្រូវ
បានគ្រប់គ្រងដោយក្រុមហ៊ុន Altaba។

អគ្គនាយកប្រតិបត្តិរបស់ Yahoo អ្នកស្រី Marissa Mayer និងអគ្គនាយកបីរូបផ្សេងទៀតរបស់
ក្រុមហ៊ុននេះ នឹងចាកចេញពីតំណែងក្នុងក្រុមប្រឹក្សាភិបាល។ បណ្ដាតំណែងថ្មី ដែលគ្រប់គ្រង
Altaba មានឈ្មោះ Altaba Smith និង Braham មកពី Starboard ដែលជាអង្គភាពវិនិយោគដែល
បានជម្រុញឱ្យមានការលក់ដូចខាងលើ របស់ Yahoo។

ដោយត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៩៤ ក្រុមហ៊ុន Yahoo ត្រូវបានស្គាល់ថាជាក្រុមហ៊ុន
មួយក្នុងចំណោមក្រុមហ៊ុនដំបូងៗដែលផ្ដល់សេវាក្នុងវិស័យ online ជួយឱ្យអ្នកប្រើប្រាស់បាន
ស្គាល់ប្រព័ន្ធអ៊ីនធឺរណែត និងភ្ជាប់ទំនាក់ទំនងរវាងអ្នកប្រើប្រាស់ និងអ្នកប្រើប្រាស់។

ប៉ុន្តែ ភាពល្បីល្បាញរបស់ Google, Facebook និងបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ បានធ្វើឱ្យ
Yahoo បោះជំហានយ៉ាងយឺត ក្នុងការផ្ដល់សេវាកម្មក្នុងយុគសម័យថ្មី។ បើទោះមានការប្រឹង
ប្រែងពីអគ្គនាយកប្រតិបត្តិ Marissa Mayer ប៉ុន្តែ ពេលនេះ Yahoo នៅសល់តែផ្នែកមួយក្នុង
ចំណោមអនុស្សាវរីយ៍របស់អ្នកប្រើប្រាស់ក្នុងបណ្ដាទសវត្សរ៍ឆ្នាំ ១៩៩០៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ reuters


Tags: Yahoo ប្ដូរឈ្មោះទៅជា Altaba Yahoo Verizon ទិញដូរ