CamNews

ជីវិត និងការងារ 

ការសម្រេចចិត្តត្រឹមត្រូវបំផុត នៃ CEO របស់ Yahoo

ជាអតីតសមាជិកទី ២០ ដែលបានចូលរួមក្នុង “មហាគ្រួសារ” Google ហើយក៏ជាវិស្វករស្រីដំបូង
របស់ក្រុមហ៊ុននេះ Marissa Mayer ពិតជាមានសមត្ថភាពគ្រប់គ្រាន់ដែលអាចដឹកនាំក្រុមហ៊ុន
Internet ដទៃបានទាំងអស់។

នៅពេលដែល Marissa Mayer ទទួលតំណែងជាអគ្គនាយិការប្រតិបត្តិរបស់ក្រុមហ៊ុន Yahoo
កាលពីមួយឆ្នាំមុន មនុស្សទូទាំងពិភពលោក សុទ្ធសឹងតែបានដឹងអំពីរឿងនេះ ហើយចាត់ទុក
Marissa Mayer ដូចជាបុប្ផាមួយទងដែលស្វែងរកឃើញតំណែងដ៏ខ្ពស់នៅក្នុងវិស័យបច្ចេកវិទ្យា។


ចាប់តាំងពីបានកាន់កាប់តំណែងជាអ្នកដឹកនាំនៅ Yahoo អ្នកស្រី Marissa Mayer បានធ្វើការ
សម្រេចចិត្តកិច្ចការធំៗ ផ្លាស់ប្ដូរទាំងស្រុងនូវទិសដៅរបស់ក្រុមហ៊ុននេះ។

តាមការវិភាគរបស់ Scott Kessler មកពីផ្នែក S&P Capital IQ (នៃក្រុម Standard & Poor’s)ឱ្យដឹង
ថា ការកាន់កាប់តំណែងនេះ ប្រហែលជាប្រការល្អបំផុតដែលលោកស្រីធ្វើការឱ្យ Yahoo ។ ដូច្នេះ
ការដែលអូសទាញបានបុគ្គលិកជាន់ខ្ពស់របស់ Google មកធ្វើការឱ្យខ្លួន បានបង្ហាញថា ក្រុមហ៊ុន
Yahoo ដែលកំពុងជួបការលំបាកនេះ បានប្ដេជ្ញាចិត្ត វិលត្រឡប់មកកាន់ “ទីតាំង”ដើមវិញ។ ប៉ុន្ដែ
១២ខែក្រោយមក Yahoo ក៏មិនអាចឡើងទៅដល់ “តំណែង” ដើមរបស់ខ្លួន ហើយបែរជាអន់ថយ
ជាងមុន(ប្រាក់ចំណូលទទួលបាន ១,១៤ពាន់លានដុល្លារ ថយចុះ ៧% ធៀបនឹង ១,២២ពាន់លាន
ដុល្លារ នៅត្រីមាសទីពីរ ឆ្នាំ ២០១២។)



ការប្រឹងប្រែងរបស់ Mayer នៅ Yahoo គឺពិតជាគួរឱ្យកត់សម្គាល់ ប៉ុន្ដែ Kessler យល់ថា លោក
ស្រីនៅមានឧបសគ្គ និងផ្លូវវែងឆ្ងាយត្រូវដើរ។

ការសម្រេចចិត្ដត្រឹមត្រូវបំផុត របស់ Mayer ៖ កែលំអ Flickr

នៅពេល Mayer បានចូលកាន់កាប់តំណែង គេហទំព័រចែករំលែករូបភាព Flickr បានជួបបញ្ហាយូរ
មកហើយ។ ដោយគិតថា Flickr អាចធ្វើបានដូច Instargram (គេហទំព័រចែករំលែករូបភាព) ដូច្នេះ
Mayer ក៏ចាប់ផ្ដើមកែលំអបញ្ហាកំពុងប្រឈម។ Mayer បានជួលបុគ្គលិកបន្ថែម ដើម្បីរចនាឡើងវិញ
នូវផ្នែកខ្លះរបស់ Flickr និងបន្ទាន់សម័យនូវកម្មវិធីចលតសម្រាប់ទំព័រនេះ។ ប្រការខាងលើ ធ្វើឱ្យក្រុម
ហ៊ុន Yahoo ដែលមានអ្នកប្រើប្រាស់ជាង ៨៧លាននាក់ មានមុខមាត់ឡើងវិញ។


ដោយ ៖ តារា
ប្រភព ៖DN


Tags: success CEO Yahoo life work