CamNews

ទូរស័ព្ទ 

Nokia Asha 311 មានលក់នៅ hello point ហើយ

កាលពីប៉ុន្មានសប្តាហ៍មុន, Nokia បានប្រកាសអំពីទំនាក់ទំនងផ្នែកពាណិជ្ជកម្មមួយ
ជាមួយនឹង Hello សំដៅផ្តល់នូវបទពិសោធន៍ល្អជូនដល់អតិថិជន។

ចំណងដៃនៃទំនាក់ទំនងខាងលើ គឺចាប់ផ្តើមពីដើមខែសីហារហូតដល់ដំណាច់ខែតុលាខាងមុខ
នេះ, អតិថិជននឹងទទួលបាននូវអត្ថប្រយោជន៍សំខាន់ៗបីគឺ៖ (១). ទទួលបានស៊ីមកាតលេខ
ពិសេសមួយពី Hello ដោយឥតគិតថ្លៃនៅរាល់ពេលជាវស្មាតហ្វូន Nokia Asha 311 មួយ គ្រឿង
(២). អាចសាកល្បងប្រើប្រាស់ស្មាតហ្វូន Nokia Asha 311 នៅមជ្ឈមណ្ឌលហេឡូ  (hello point)
គ្រប់ខេត្តក្រុងទូទាំងប្រទេស និង (៣). អាចជាវ Nokia Asha 311 នៅ hello point ផ្ទាល់តែម្តង។

លោក Jerry Manus អគ្គនាយកនៃក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា-ឡាវ បានលើកបញ្ជាក់ថា
កិច្ចសហការជាមួយ Hello ដំណើរការល្អ ដោយហេតុថា បរិមាណលក់នៃ Nokia Asha 311 កើនឡើងជាលំដាប់ពីមួយសប្តាហ៍ទៅមួយសប្តាហ៍។

Nokia Asha 311 មានលក់នៅ hello point ហើយ

 ស្របពេលជាមួយគ្នានេះ លោក វ៉ាន់ ដារា នាយកផ្នែកលក់និងសេវាកម្មនៃក្រុមហ៊ុន Hello ក៏បាន
មានប្រសាសន៍លើកឡើងថា អ្នកដែលមកបើកស៊ីមកាតក្រោយពីបានជាវ Nokia Asha 311  មក
ទល់នឹងថ្ងៃនេះមានចំនួនច្រើនគួរឲ្យកត់សម្គាល់។ លោកជឿជាក់ថា អតិថិជនប្រាកដ រីករាយនឹង
លេខទូរស័ព្ទពិសេសរួមជាមួយគម្រោង ”ហេឡួអស្ចារ្យ” និងការផ្តល់ជូនផ្សេងទៀត ពី Hello។

Nokia Asha 311 គឺជាស្មាតហ្វូនដែលត្រូវបានប្រកាសចេញលក់នៅទីផ្សារកម្ពុជាដំណាលគ្នានឹង
Nokia Asha 305 ស៊ីមពីរកាលពីចុងខែកក្កដា។ Nokia Asha 311 មានដំណើរការ លឿនហើយ
រលូនល្អ មាន Processor 1GHz, អេក្រង់ 3 អ៊ិញ ធន់នឹងភាពឆ្កូត, Wifi, Nokia Browser ដែលអាច
អានអក្សរខ្មែរបាននិងជួយសន្សំថវិកាដែលចំណាយទៅលើការប្រើប្រាស់ទិន្នន័យ។ល។

 

ដោយ៖ សិលា
ប្រភព៖ NOKIA


Tags: