ព័ត៌មានអន្តរជាតិ ៖ តារាល្បីៗមកពីជុំវិញពិភពលោក ក្នុងនោះ រួមមានដូចគ្នាដែរ តារា កំប្លែងល្បី ពី ចក្រភពអង់គ្លេស Ricky Gervais និង តារាចម្រៀង Leona Lewis បានស្តែងចេញ ពីការគាំទ្ររបស់ ខ្លួនទៅលើយុទ្ធនាការ ប្រឆាំង ពិធីបុណ្យ ឆី សាច់ឆ្កែ ប្រចាំឆ្នាំ នៅប្រទេសចិន ខណៈឆ្កែរស់ប្រមាណ ១០,០០០ ក្បាល ត្រូវបានគេរំពឹងទុកថា នឹងត្រូវសម្លាប់ ព្រលះយកសាច់ សូម្បី តែឆ្អឹង ក៏មិនលើក លែងដូចគ្នាដែរ ។
គួរបញ្ជាក់ថា កិច្ចខិតខំប្រឺងប្រែងរបស់ពួកគេ ក្នុងនោះ រួមមាន ដូចជា យុទ្ធនាការ សិទ្ធសត្វ ដឹកនាំ ដោយលោក Gervais គោលបំណង សំខាន់ ក្នុងការបញ្ឈប់ កម្ម វិធីបុណ្យ ឆីសាច់ឆ្កែ ប្រចាំឆ្នាំ ដែល គេអោយឈ្មោះថា Yulin Dog Meat Festival ពីខេត្ត Guangxi ។ រាប់ពាន់ក្បាល នៃសត្វ សុនខ រស់ ត្រូវបានគេជួយដូរ លក់ចេញ ទិញចូល រួចយកទៅសម្លាប់ និង ឆី តាម បណ្តា ផ្ទះសម្បែង ក៏ដូចជា នៅតាមដងផ្លូវ អំឡុងពិធីបុណ្យប្រចាំឆ្នាំមួយនេះ ក្នុងនោះ ឆ្កែ មួយ ចំនួន ត្រូវ បានគេធ្វើស៊ី ដោយ យកទៅដុត ឬស្ងោរទាំងរស់ ។ ឆ្នាំនេះ Yulin Dog Meat Festival ឬ ពិធីបុណ្យប្រចាំឆ្នាំ ឆី សាច់ ឆ្កែ នឹងប្រារព្ធឡើងនៅថ្ងៃទី ២២ មិថុនា ខាងមុខនេះ ។
ជម្លោះ ក្រោមប្រធានបទ ឆី សាច់ឆ្កែ ប្រចាំ មួយនេះ បាននាំអោយមានភាពចម្រូងចម្រាស់នៅក្នុងប្រ ទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ខណៈឆ្នាំកន្លងទៅ នាំមកនូវ ការ ផ្ទុះឡើងនូវ អំពើ ហឹង្សា នៅពេលដែលក្រុមបាតុករ បានព្យាយាម ហាមឃាត់ រថយន្តដឹកឆ្កែ ចូលទៅក្នុងទីផ្សារ ក៏ដូច ជា ដោះលែងឆ្កែរស់មួយចំនួនជាដើម ។
ប្រភពសារព័ត៌មាន បន្តអោយដឹងថា នៅក្នុងកិច្ចខិតខំប្រឹងប្រែងជាខ្លាំង ប្រយុទ្ធប្រឆាំងទៅនឹងកម្មវិ ធីបុណ្យប្រចាំឆ្នាំ ឆី សាច់ឆ្កែ នោះ ក្រៅពីតារាកំប្លែងល្បី ចក្រភពអង់គ្លេស ក្នុងនោះ តារាសម្តែងល្បី សហរដ្ឋអាមេរិក លោក Ian Somerhalder ក៏បានចូលរួមយុទ្ធនា ការ ប្រយុទ្ធប្រឆាំងនេះ ដូចគ្នាដែរ តាមរយៈការចែករំលែករូបភាព ដើម្បី លើក ទឹកចិត្ត ដល់ អ្នករាល់គ្នា យល់ព្រមចុះហេត្ថលេខាលើ ញ្ញាត្តិ Change.org គោលបំណងចម្បង ធ្វើការបង្អាក់ ពិធីបុណ្យ ប្រចាំឆ្នាំមួយនេះ ។
យ៉ាងណាមិញ ងាកក្រឡេកទៅមើល តារាមួយចំនួនផ្សេងទៀត រួម មាន ដូចជា Leona Lewis និង Richard Marx ក៏បានចូលរួមប្រយុទ្ធប្រឆាំង ដូចគ្នាដែរ តាម រយៈ tweeted នៅលើបណ្តាញសង្គម ដោយ hasthag #StopYuLin2015 កៀងគរ ការគាំទ្រប្រយុទ្ធប្រឆាំង ទៅនឹង ពិធីបុណ្យប្រចាំឆ្នាំមួយ នេះ ផ្ទាល់តែម្តង ៕

* បញ្ជាក់ ៖ រូបភាព ពីសង្គម ហ្វេសប៊ុក កម្ពុជា ក៏មានការចែករំលែក ចូលរួម ប្រឆាំងដូចគ្នាដែរ ។
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន