ថ្ងៃមួយ មានអ្នកទោស២នាក់ អង្គុយជជែកគ្នានៅក្នុងគុក ...។
អ្នកទោសទី ១៖ ឯងជាប់គុកពីបទអ្វីដែរ?
អ្នកទោសទី ២៖ លួចគោ?
អ្នកទោសទី ១៖ ជាប់គុកប៉ុន្មានឆ្នាំ?
អ្នកទោសទី ២៖ ៥ឆ្នាំ...ចុះចំណែកឯងវិញ?
អ្នកទោសទី ១៖ ប្លន់សម្លាប់ ...ជាប់គុក ៥០ឆ្នាំ ! ចុះបើរួចពីគុក ឯងគិតរកស៊ីអ្វីដែរ?
អ្នកទោសទី ២៖ ធ្វើចម្ការ ចិញ្ចឹមមាន់ទា គោក្របី នៅតាមជនបទ ឈប់ដើរលួចគេហើយ
ចុះចំណែកឯងវិញ គិតរកស៊ីអ្វីដែរ?
អ្នកទោសទី ១៖ ពេលនេះខ្ញុំអាយុ ៥០ឆ្នាំទៅហើយ ពេលចេញពីគុក...អាយុ ១០០ ឯងចង់
អោយខ្ញុំរកស៊ីអ្វីទៀតទៅ !៕
ព័ត៌មានទាក់ទងនឹងសំណើចផ្សេងៗ៖
-សំណើច រឿង៖ ឆាផ្សិត!
-សំណើច រឿង៖ ឆ្លាតគ្រាន់បើ!
-សំណើច រឿង៖ មានពិសោធន៍ច្រើន!
-សំណើច រឿង៖ ជាប់គុក ដោយសារឈាម!
-សំណើច រឿង៖ បុណ្យចូលឆ្នាំថ្មី ប្រពន្ធសរសើរ!
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke