CamNews

រថយន្ត 

បែកធ្លាយរូបភាព Toyota Land Cruiser ជាច្រើនសន្លឹក ខណៈដែលមានការអះអាងថា ជាស៊េរីឆ្នាំ ២០១៦

យានយន្ដ៖​ ដោយមានការបង្ហាញ និងលាតត្រដាងយ៉ាងច្បាស់ពីគេហទំព័រយានយន្ដ carscoops បានលើកឡើងថា មានរូបភាពប្រមាណជា ៤ សន្លឹក ដោយអះអាងពីក្រុមហ៊ុន Toyota សម្រេចចេញម៉ូដែល Toyota Land Cruiser ស៊េរីឆ្នាំ ២០១៦ ។ 

រូបភាពមួយចំនួន ដែលត្រូវបានធ្វើការបរិយាយថា ជាម៉ូដែលរថយន្ដ Toyota Land Cruiser ស៊េរីឆ្នាំ ២០១៦ ដោយមានការភា្ជប់មកនៅការបកស្រាយពីសមាសភាពរថយន្ដដែលត្រូវបានកែប្រែ ពីជំនាន់មុនៗ​មក។ កំណែប្រែដ៏ពិសេសពីមុន បើយើងធ្វើការប្រៀបធៀបគ្នាមកនឹង ស៊េរីថ្មីមួយនេះ គឺ ពិតជាមានភាព​ប្លែកគ្នា​មែន​ដោយ ការចនាម៉ូត ផ្នែកសន្ទះខាងមុខ គឺមានទំហំធំ ហើយវែងជាងមុន មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងរាងជ្រុង មានលយកាត់ខាងក្រោមភ្លើងផងដែរ ។ រថយន្ដប្រើអំពូលភ្លើង LED រាងតូចវែង ខុសពីស៊េរីមុន មាន​រាងធំ ក្រាស់។ ផ្នែកខាងក្រោយវិញ ការច្នៃប្រឌិតក៏មានភាពខុសគ្នាស្រឡះផង​ដែរ ដោយ ចង្កៀងក្រោយ​នៃរថយន្ដ មានរាងជ្រុង ស្រួចបន្ដិច បំពាក់មកជាមួយ ភ្លើង LED ដូចខាងមុខដែរ ប៉ុន្ដែមានលក្ខណៈតូច ។ ក្រៅពីរូពភាពដែលបានបង្ហាញនេះ នៅមិនទាន់មានការបញ្ជាក់ឲ្យកាន់តែច្បាស់ជាងនេះទៀតទេ ហើយដោយ​ឡែក ការអះអាងនេះ ក៏មិនទាន់ជាមានការបង្ហាញឲ្យទូលំទូលាយ​ផងដែរថា ជាម៉ូដែល oyota Land Cruiser ស៊េរីឆ្នាំ ២០១៦ ។ 

ដោយ៖ អឿ អ៊ុយ


Tags: vehicle Toyota Land Cruiser 2016