CamNews

ព័ត៌មានអន្តរជាតិ 

មិនដឹងជាស្លាប់ ឬរស់ ? អ្នកដំណើរម្នាក់ ធ្លាក់ចុះពីលើយន្តហោះ ចូលទៅក្នុងសមុទ្រ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ មន្រ្តីជំនាញ មកពីក្រុមរុករក ស្រាវជ្រាវ និងជួយសង្គ្រោះ ក៏កំពុងតែចេញ
យុទ្ធនាការរបស់ខ្លួន នៅឯឈូងសមុទ្រ រដ្ឋ Miami សហរដ្ឋអាមេរិក បន្ទាប់ពីមានសេចក្តីរាយ
ការណ៍អោយដឹងថា អ្នកដំណើរម្នាក់  បានធ្លាក់ចុះពីលើយន្តហោះដឹកអ្នកដំណើរធន់តូចមួយ
គ្រឿង ចូលទៅក្នុងឈូងសមុទ្រ ​   នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ​ពីគេហទំព័រ
សារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះ ។

យ៉ាងណាមិញ    ស្រ្តីជាអ្នកនាំពាក្យ  តំណាងអោយនាយកដ្ឋានអាកាសចរណ៍ជាតិ  បានអះ
អាងអោយដឹងថា   ឧបទ្ទេវហេតុ   ដែលបានកើតឡើងខាងលើនេះ  គឺបានកើតឡើង អំឡុង
ពេលនៃការហោះហើរ របស់យន្តហោះធន់តូចមួយគ្រឿង  ហោះបានរយៈកំពស់ជិត ១ ពាន់
ម៉ែត្រ។ បន្ថែមពីលើនេះ បើយោងតាមខ្សែអាថ៍ថតសម្លេង របស់បុរសជាអ្នកបើកបរមិនទាន់
ស្គាល់អត្តសញ្ញាណ ពីគេហទំព័រ LiveATC.Net  បានថតជាប់នូវសេចក្តីរាយការណ៍អាសន្ន
អំឡុងពេលនៃការកើតហេតុ ពីសំណាក់បុរសជាអ្នកបើកយន្តហោះ  ថា ៖ ជួយផង ជួយផង
ទ្វារយន្តហោះ មិនបានបិទអោយជិតនៅនោះទេ។

មន្រ្តីត្រួតពិនិត្យ   ដែនអាកាសចរណ៍ឆ្លើយតប  ដោយចោតជាសំនួរថា  ៖  អញ្ជឹងលោកបាន
ន័យថា    មានអ្នកដំណើរធ្លាក់ចុះពីយន្តហោះរបស់លោក  ។  បុរសជាអ្នកបើកប រ ឆ្លើយទៅ
វិញផងដែរថា   ពិតណាស់  ពិតជាត្រឹមត្រូវ ព្រោះថា  ពិតជាមានអ្នកដំណើរធ្លាក់ចេញពីយន្ត
ហោះពិតប្រាកដមែន  ខណៈពេលដែលគេ ​ បានទៅបើកទ្វារយន្តហោះអាមួយក្រោយ ស្រប
ពេលដែលមានការហោះហើរនោះ។

គួររំឭកផងដែរថា មកទល់នឹងខណៈនេះ​  មន្រ្តីជំនាញខាងសង្គ្រោះបន្ទាន់ បានបន្តការរុករក
របស់ខ្លួន នៅឯឈូងសមុទ្ររដ្ឋ Miami ខណៈពេលដែល ប្រភពផ្លូវការមិនទាន់បញ្ជាក់អោយ
ដឹងថា មានក្រុមមនុស្សជាអ្នកធ្វើដំណើរនៅលើយន្តហោះធន់តូចមួយគ្រឿងនេះ ប៉ុន្មាននាក់
នោះទេ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- កូនតូចយំខ្លាំងពេក ប្រកាសលក់ តាមអ៊ិនធើណេត ប៉ូលីសកំពុងតែតាមប្រមាញ់
- សំណាងហួស ក្មេងស្រីតូច ធ្លាក់ពីជាន់ទី ៦ មិនខ្ចីស្លាប់

- រងរបួស ៣ នាក់ ក្រោយមានការផ្ទុះអាវុធ បាញ់គ្រាប់ពិត នៅក្នុងវិទ្យាល័យ

- ប្រមាញ់បានរូបថត ជនសង្ស័យ នាំយកក្រពើ បង្អើល ពេញអាកាសយានដ្ឋាន

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Florida US USA United States Pilot Miami