ថ្មីៗនេះ ក្រុមហ៊ុន Dell ទើបតែបានឧទ្ទេសនាមកុំព្យូទ័រថ្មី ដែលមានឈ្មោះថា Alienware 13
សម្រាប់អ្នកចូលចិត្តលេងហ្គេម ហើយវាគឺជាម៉ូដែលមួយ ជំនួសឱ្យ Alienware M11x ដែលធ្លាប់
បានបង្ហាញខ្លួន កាលពី ២ឆ្នាំមុន។ Alienware 13 មានទម្ងន់ត្រឹមតែ ២គីឡូក្រាមប៉ុណ្ណោះ។
Alienware 13 ត្រូវបានបំពាក់អេក្រង់ថាច់ស្គ្រីនលំដាប់ខ្ពស់ ទំហំ 13 inch មានកម្រិតរីសូលូសឹន
2K (2560x1440 pixel) និងកម្រិតនៃពន្លឺរបស់អេក្រង់ ឡើងដល់ 400 nit ។ ក្រៅពីនេះ Alienware
13 ក៏មានជម្រើសអេក្រង់ថាច់ស្គ្រីនច្រើនប្រភេទ ដូចជា ស្រទាប់លើអេក្រង់ប្រភេទ TN ដែល
មានរីសូលូសឹន 1366x768 pixel, កម្រិតពន្លឺ 200 nit ឬក៏ស្រទាប់ផ្ទៃលើអេក្រង់ប្រភេទ IPS ។ល។
រចនាសម្ព័ន្ធផ្នែករឹងរបស់ Alienware 13 មានភាពខ្លាំងក្លា ជាជម្រើសដ៏ល្អ សម្រាប់អ្នកចូលចិត្ត
លេងហ្គេម។ Alienware 13 ប្រើប្រាស់ CPU Intel Core I ជំនាន់ទី ៤ (Haswell), RAM 16 GB
មានបំពាក់ card Wi-Fi ស្ដង់ដា 802.11ac ថ្មី និងប្រព័ន្ធសម្លេងគុណភាពខ្ពស់ មកពី Klipsch ។
Alienware 13 បំពាក់ GPU Nvidia GeForce GTX 860M ប្រើប្រាស់រចនាបទ Maxwell ។ ជា
មួយនឹងគ្រឿងម៉ាស៊ីនដូចខាងលើ Alienware 13 ពិតជាអាចលេងហ្គេមប្រភេទធ្ងន់ៗបានយ៉ាង
ល្អបំផុត។
ដោយមានទម្ងន់ ២គីឡូក្រាម កម្រាស់ 2,54 cm Alienware 13 នឹងក្លាយជាកុំព្យូទ័រលេងហ្គេម
ដែលស្រាលបំផុតរបស់ Dell គិតមកដល់បច្ចុប្បន្ននេះ។ Alienware 13 ក៏ត្រូវបានបំពាក់ប្រព័ន្ធ
បញ្ចុះកំដៅ ដើម្បីធានាដល់ផ្នែករឹង ឱ្យស្ថិតក្នុងស្ថានភាពល្អបំផុត បើទោះវាកំពុងដំណើរកម្មវិធី
ឬហ្គេម ធ្ងន់ៗ។ ថាមពលថ្មរបស់ Alienware 13 អាចឱ្យអ្នកប្រើប្រាស់ ទស្សនាវីដេអូ បន្តបន្ទាប់
រយៈពេល ៨ម៉ោង។
តាមគម្រោង Alienware 13 នឹងត្រូវបានក្រុមហ៊ុន Dell ដាក់លក់ ក្នុងខែវិច្ឆិកា ខាងមុខ ប៉ុន្ដែ មក
ដល់ពេលនេះ គេមិនទាន់បានដឹងអំពីតម្លៃពិតប្រាកដរបស់ Alienware 13 នៅឡើយ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ engadget