អូស្រា្ដលី៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗ
នេះថា មានរឿងរ៉ាវដែលគួរអោយចម្លែកមួយ បានកើតឡើង ខណៈដែលបុរសម្នាក់ និងនារី
ម្នាក់ បានសាកល្បងជិះ នូវយន្ដហោះអត់ស្លាបរបស់ពួកគេដែលទើបតែធ្វើហើយ ស្រាប់តែ
ពេលនោះ ក៏មានសត្វឥន្រ្ទីមួយក្បាល យ៉ាងធំមកទំលើស្លាបយន្ដហោះនោះ បណ្ដាលអោយ
អ្នកជិះទាំងពីរនាក់ មានការភ័យតិចៗដែរ។
លោក Tony Armstrong មានវ័យ ២៧ឆ្នាំ ដែលជាអ្នកបើកបរយន្ដហោះ អត់ស្លាបនោះ បាន
និយាយថា ខណៈពេលដែល គាត់បាននិងកំពុងបើកសាកយន្ដហោះ អត់ស្លាប ក្នុងកម្រិតកំ
ពស់ ៥០០ feets នៅលើសួន Stanweoll ភាគខាងត្បូងទីក្រុង Sydney ប្រទេសអូស្រា្ដលី
ស្រាប់តែលិចមុខ នូវសត្វឥន្រ្ទីដ៏ធំមួយ មកសំកាំងស្លាប និងទំនៅលើស្លាបយន្ដហោះនោះតែ
ម្ដង។
ទោះបីជាយ៉ាងណាក៏ដោយ លោក Tony បានបន្ដថា សត្វឥន្រ្ទីនោះ មិនបានធ្វើអ្វីអោយពួក
គាត់គ្រោះថ្នាក់នោះឡើយ។ ជាមួយគ្នានេះដែរ គាត់បានដាក់ឈ្មោះសត្វឥន្រ្ទីនោះថា Lasy
Eagle។ គួរបញ្ចាក់ផងដែរថា ក្នុងប្រទេសអូស្រា្ដលី ចំនួនសត្វស្រាបជាច្រើនប្រភេទ ត្រូវបាន
គេអភិរក្សទុកយ៉ាងមាំទាំ៕
ដោយ៖ វត្ដី
ប្រភព៖