អង់គ្លេស៖ នៅពេលដែល គេបង្ហោះរូបភាពវីដេអូ ចូលទៅក្នុងប្រព័ន្ធអ៊ីនធ័រណេត របស់ក្មេង
ស្រីជំទង់ម្នាក់ ដែលមានចរិតក្អេងក្អាង ហើយបានហ៊ានវាយ និងស្រែកដាក់ ក្រុមបុរសៗ នៅ
លើរថភ្លើងមក ត្រូវបានគេរិះគន់យ៉ាងខ្លាំងៗ ដោយអ្នកខ្លះគិតថា ក្មេងស្រីនោះ ហាក់បីដូចជា
មនុស្ស ពុំបានទទួលការសិក្សាអប់រំអញ្ចឹង។
តាមការអោយដឹងពីភ្ងៀវ មិនបានបញ្ចេញឈ្មោះម្នាក់ ដែលបានរូមដំណើរ នៅលើរថទេះភ្លើង
ពីក្រុងLondon ទៅ Colchester ថាដំបូងឡើយ គេលឺសូរក្មេងស្រីជំនង់នោះសើច ដោយសារ
តែនាងសើចយូរ និងលឺរពេក ទើបបុរសៗដែលអង្គុយនៅជិតនោះ ប្រាប់ថាសូមនាងកុំសើច
លឺពេក។ ដោលឺបុរសនិយាយបែបនេះ ក្មេងស្រីជំទង់ ដែលមានចិត្ដឆេវឆាវនោះក៏ឡើង ហើយ
សួរទៅកាន់បុរសនោះថា បើខ្ងុំសើចអញ្ចឹងយ៉ាងម៉េច? វារំខានដល់អ្នកឬ?
ការជជែកគ្នា ទៅវិញទៅមក ស្រាប់តែក្មេងស្រីនោះ បានវាយ និងស្រែកដាក់បុរសៗយ៉ាងខ្លាំង
ដែលធ្វើអោយផ្អើល អស់មនុស្សទាំងពួង ដែលធ្វើដំណើរលើរថភ្លើង។ ទោះបីជាយ៉ាងណាក៏
ដោយ ក្រុមបុរសទាំងនោះ មិនបានធ្វើអ្វីធ្ងន់ធ្ងរ ដល់ក្មេងស្រីដែលខ្វះសីលធម៌នោះទេ។
យ៉ាងណាក៏ដោយ ក្នុងការធ្វើដំណើរតាមទីសាធារណៈ យើងតែងតែមានការប៉ះទង្គិចគ្នា ដោយ
អចេតនាណាមួយមិនខាន ដូច្នេះក្នុងនាមយើងជាមនុស្សជាតិដូចគ្នា ត្រូវតែចេះយោគយល់
គ្នា ដើម្បីគេចចេញពីការឈ្លោះទាស់ទែញទាំងឡាយ។ ជាពិសេស គឺយើងជាមនុស្សស្រី ត្រូវ
តែមានចរិតស្លូតបូត ស្ដាប់អ្នកដែលមានអាយុចាស់ជាង ដើម្បីក្លាយខ្លួនជាមនុស្សល្អម្នាក់ ក្នុង
សង្គម។ នេះ ជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ នារី
ប្រភព៖ dailymail