បើតាមប្រភពសារព័ត៌មានបរទេស ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានអោយដឹងថា
វាគឺជារឿងប្លែក ហើយរន្ធត់មួយ ខណៈពេលដែលមានបុរសជនជាតិអាមេរិកម្នាក់ដែលមានឈ្មោះ
ថា Gregg Valentino មានសាច់ដុំដើមដៃធំជាងគេបង្អស់លើលោក គឺមានដើមដៃម្ខាងៗ មានទំហំ
ដល់ទៅ 28.3 inches ដែលមើលទៅដើមដៃនីមួយៗ ហាក់ដូចជាមានបាល់នៅក្នុងនោះអញ្ជឹងដែរ។
គួរបញ្ជាក់ផងដែរថា បុរសវ័យ 51 ឆ្នាំរូបនេះ បានចាប់ផ្តើមធ្វើលំហាត់ប្រាណ ដើម្បីអោយមានសុខ
ភាពល្អ ក៏ដូចជាឡើងសាច់ដុំនៅលើរាងកាយចាប់តាំងពីឆ្នាំ 1972 មកម៉្លេះ។ ខណៈពេលនោះសាច់
ដុំដើមដៃរបស់គាត់មានទំហំ 20.9 inches រួចទៅហើយ តែគាត់នៅតែគិតថា វាមិនទាន់គ្រប់គ្រាន់
នោះទេ។ លោក Valentino មានកំពស់ត្រឹមតែ 1,65 ម៉ែត្រតែប៉ុណ្ណោះ ហើយលោកក៏បានបញ្ជាក់
ប្រាប់ដល់ភ្នាក់ងារសារព័ត៌មាន T Nation កាលពីឆ្នាំ 2002 ផងដែរថា ប្រសិនណាបើកំពស់របស់
គាត់មិនមានការលូតលាស់នោះទេ នោះគាត់នឹងព្យាយាមធ្វើយ៉ាងណាអោយរូបរាងរបស់គាត់មើល
ទៅមានលក្ខណៈខុសប្លែកពីគេ។
គួររំឮកផងដែរថា បុរសម្នាក់នេះបានបញ្ជាក់ គាត់នឹងធ្វើអោយសាច់ដុំរបស់គាត់កាន់តែធំឡើងតាម
តែអាចធ្វើទៅបាន។ តែអ្វីដែលធ្វើអោយមិត្តភក្តិរបស់គាត់មានភាពផ្ញាក់ផ្អើលនោះ គឺនៅពេលដែល
គាត់មានវ័យ 36 ឆ្នាំ ដែលនៅពេលនោះគាត់មិនត្រឹមតែធ្វើលំហាត់ប្រាណ ដើម្បីអោយសាច់ដុំដើម
ដៃរបស់គាត់ធំតែប៉ុណ្ណោះទេ តែគាត់ក៏បានទទួលយកការចាក់ថ្នាំចូលទៅក្នុងដើមដៃរបស់គាត់ផង
ដែរ។
លុះក្រោយមក គាត់ក៏មានការធ្វេសប្រហែស តាមរយៈការចាក់ថ្នាំនេះ ដោយគាត់បានប្រើម្ជុល
ចាស់ក៏ដូចជាកខ្វក់ផងដែរ ដែលនេះជាមូលហេតុធ្វើអោយធ្វើអោយមេរោគឆ្លង ។ មិនបានប៉ុន្មាន
ដើមដៃខាងឆ្វេងរបស់គាត់ ក៏បានចាប់ផ្តើមធំឡើងៗ ខណៈពេលដែលឈាមបានមកប្រមូលផ្តុំតាម
សរសៃខាងក្រៅសាច់ដុំទៅវិញ ដែលជាហេតុធ្វើអោយដើមដៃរបស់គាត់ពីរឹងកា្លយទៅជារាវហើយ
គាត់ក៏បានសំរេចចិត្តក្នុងការបង្ហូរវាចេញដោយខ្លួនឯង ។
តែអ្វីដែលគាត់បានធ្វើការសំរេចចិត្តដោយឯកឯងនោះ មិនទទួលបានផលអ្វីនោះទេ ដែលក្រោយ
មកគាត់ក៏បានត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការវះកាត់ ជាលទ្ធផល ដើមដៃរបស់គាត់ត្រូវ
បានវះកាត់ដោយបន្សល់ស្លាកស្មាម ស្របពេលដែលមើលទៅខូចទ្រង់ទ្រាយដើមទាំងស្រុង ។ ជា
ចុងបញ្ចប់បុរសម្នាក់នេះ ក៏បានសារភាពផងដែរថា ៖ អ្វីដែលគាត់បានធ្វើកន្លងមក ពិតជាល្ងីល្ងើមែន
ទែន៕
ដោយ ៖ រិទ្ធី
ប្រភព ៖ yourhealth