CamNews

រថយន្ត 

ទំនើបនឹងឆាកជីវិតដ៏រស់រវើក ជាមួយ Lexus LX 570 ស៊េរី 2015 (មានវីដេអូបង្ហាញ)

យានយន្ដ៖ ក្រុមហ៊ុនផលិតរថយន្ដ Lexus ជាច្រើនឆ្នាំកន្លងមកអ្នកធ្លាប់បានស្គាល់ ហើយថា ជាក្រុមហ៊ុន​ដែលទទួល បានការគាំទ្រច្រើន លើផលិតផល ស៊េរីរថយន្ដទំនើបៗ លំដាប់ថ្នាក់ខ្ពស់​ និង​ មានការចរាចរច្រើនលើទីផ្សារពិភពលោក ។ ស្របពេលនេះផងដែរ ក្រុមហ៊ុន សូមដកស្រង់យកនូវស៊េរីថ្មីសម្រាប់ឆ្នាំ ២០១៥ មួយទៀត នោះគឺ Lexus LX 570 2015 ។ 

Lexus LX 570 2015 គឺជាប្រភេទរថយន្ដទំនើបស្ថិតក្នុងសង្គមលំដាប់ថ្នាក់ខ្ពស់ ហើយពោពេញទៅដោយ​​​សក្ដានុពលមាំមួន​លើដងវិថីនៃការធ្វើដំណើរ។ កត្ដាដែលជម្រុញឲ្យមានការជឿជាក់ខ្លាំងស្ទើស្មាន​មិនដល់​របស់ស៊េរី ម៉ូដែល Lexus LX 570 2015 នេះ  គឺគ្រប់យ៉ាងត្រូវពឹងផ្អែកលើសមត្ថភាព និង រួប​សម្បត្ដិ របស់​រថយន្ដ តួយ៉ាងដូចជាតថភាពនៃការសម្ដែងក្នុងពេលបច្ចុប្បន្ន​លើទីផ្សារ ប្រកបទៅដោយ ភាពស្រស់សង្ហា​ហាប់ រឹងមាំ និង ថាមពលកម្លាំង។ 

មិនត្រឹមតែលក្ខណៈខាងក្រៅ និង សមត្ថភាពប៉ុណ្ណោះទេ  Lexus LX 570 2015 ក៏បានត្រូវភ្ជាប់មកជា​មួយ​នូវ​បរិក្ខាផ្នែកខាងក្នុងក៏មានលក្ខណៈកាន់តែទំនើបថែមទៀត។ អតិថិជនគ្រប់រួប ក្រោយពេលបាន​​ឃើញ ស្គាល់កាន់តែច្បាស់នូវលក្ខណៈពិសេសទាំងអស់នោះហើយ ពិតជាមានសេចក្ដី ជឿជាក់ និង​ទំ​នុកចិត្ដខ្ពស់ក្នុងការប្រាស្រ័យលើរថយន្ដប្រភេទគ្រឿងនេះ ជាពិសេស ម្ចាស់រថយន្ដតែម្ដង ដែលតែង​តែ​កើតមាន នូវ ស្មារតីដ៏កក់ក្ដៅបំផុតរាល់ការធ្វើដំណើរ។ 

ក្រៅពីលក្ខណៈទំនើបខាងក្នុង ទៅ ផ្នែកខាងក្រៅក៏មិនអន់ដែរ ពីព្រោះ  Lexus LX 570 2015 បានត្រូវ​ផលិតឡើងភ្ជាប់មកជាមួយនៅរួបរាងទាក់ទាញ និង បំពាក់ឡើងដោយ បច្ចេកវិទ្យាដ៏ទំនើបជាមួយ​នឹង​ភ្លើងមុខ ក្រោយ ត្រូវបានរចនាឡើងក្នុងទម្រង់បែបបទរួបរាង ប្លែក ផ្ដល់ឲ្យនៅសោភណ្ឌភាពរថយន្ដ​កាន់តែស្រស់សង្ហា និង​ ទំនើបឡើង ។ 

លក្ខណៈសម្បត្ដិលើគ្រឿងក្រោម  Lexus LX 570 2015 ប្រើកម្លាំង ៨ ម៉ាស៊ីន (V8) ជាប្រភេទម៉ាស៊ីនប្រើសាំង​ ។ ផ្នែកខាងដំណាក់កាលម៉ាស៊ីន ប្រើ​ប្រអប់លេខអូតូ បរិមាណកំណត់ស្មើ ៦ លេខ និង ស្ដង់​ដាប្រភេទម៉ាស៊ីនរថយន្ដស្ពត ដែលមានខ្នាត​រង្វាស់ ៥.៧ liter ត្រូវនិងទំហំកម្លាំង ៣៨៣ សេះ ។ ផ្នែកបរិក្ខាខាងក្នុង មានកៅអី ចំនួន ៦ អាចផ្ទុកបាន​អ្នកដំណើជាមធ្យម ៨ អ្នករួមបញ្ចូលអ្នកបើក ។​ ប្រព័ន្ធគ្រប់គ្រងក៏មានបន្ថែមនូវ បណ្ដាញទំនាកទំនង ប្លូធូ (Bluetooth) ទៀតផង ។ ចំពោះតម្លៃនៅទីផ្សារសហរដ្ឋអាមេរិក វិញគឺ ៨៣០០០​ដុល្លារ ។ 



ដោយ៖ អឿ អ៊ុយ
ប្រភព៖ edmunds 




Tags: Vehicle Lexus LX 570 2015