CamNews

ព័ត៌មានអន្តរជាតិ 

សហរដ្ឋអាមេរិក បញ្ជូនក្រុមប្រឹក្សា យោធា ទៅកាន់តំបន់ សង្គ្រាម ខណៈធានា ពុំមានការលូកដៃ ក្នុងការវាយប្រហារ

ព័ត៌មានអន្តរជាតិ ៖ រដ្ឋលេខាធិការ ការពារជាតិ សហរដ្ឋអាមេរិក Chuck Hagel គូសបញ្ជាក់អោយដឹង ថាសហរដ្ឋអាមេរិក បានសម្រេចបញ្ជូនក្រុមប្រឹក្សាយោធា ១៣០  នាក់ បន្ថែមទៀត ទៅតំបន់ Kurdish ភាគខាងជើង ប្រទេស អ៊ីរ៉ាក់ នេះបើយោងតាមការដកស្រង់​ អត្ថបទផ្សាយ ពីទំព័រ ប៊ីប៊ីស៊ី ។

ប្រភពដដែល បញ្ជាក់ថា កងកម្លាំងម៉ារីនក៏ដូចជាកងកម្លាំងប្រតិបត្តិការនឹងវាយតម្លៃស្ថានភាពមនុស្ស​ធម៌ប្រចាំតំបន់ ខណៈពុំមានការចូលដៃ នៅក្នុងការវាយប្រហារនោះទេនេះបើតាមការអោយដឹងពីមន្រ្តី ការពារជាតិសហរដ្ឋអាមេរិក ។ ដោយឡែក បើតាម សេចក្តី រាយការណ៍ បញ្ជាក់អោយដឹងថា ក្នុងរយៈ ពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ សហរដ្ឋអាមេរិក បាន  បើកភ្លើងខៀវ  ដល់ បណ្តាកងពលទាហាន របស់ខ្លួនអោយមានការវាយប្រហារ តាមអាកាស ប្រឆាំង  ទៅនឹង  ​ក្រុម សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជ្រុល និយម​ IS ស្របពេលដែល កាលពីពេលកន្លងទៅនេះ វិ បត្តិសង្គ្រាម  នៅ ក្នុងប្រទេស  បាន បង្ខំអោយ មនុស្សរាប់ពាន់ម៉ីននាក់ ផ្អើលនាំគ្នា ជម្លៀសខ្លួនចេញ  ពីលំនៅស្ថាន  ទៅកាន់ ទីទួល  ដែលជាកន្លែង មានសុខសុវត្ថិភាព អាចជា ជុំរុំជនភៀសខ្លួន ក៏ថាបាន ។

លោក Hagel ​បញ្ជាក់យ៉ាងច្បាស់ អោយដឹងថា សមាជិក មកពីក្រុមវាយតម្លៃ បានទៅដល់ទីក្រុង Irbil ភាគខាងជើង ប្រទេស អ៊ីរ៉ាក់ហើយ ដោយនៅក្នុងនោះនឹងមានការប្រឹក្សាយោបល់រង្វាយតម្លៃស៊ីជម្រៅ ថាតើ ត្រូវធ្វើអ្វីទៀត នៅថ្ងៃមុខ ក្នុងគោលបំណង ផ្តល់ជាបទអន្តរាគមន៍ និង ជាជំនួយ ៕

- អាន ៖ អាមេរិក សាទរ ក្នុងការចាត់តាំង នាយករដ្ឋមន្រ្តីថ្មី ខណៈបេក្ខភាព នាយករដ្ឋមន្រ្តីទាំងពីរ កំពុងមានបញ្ហា

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Iraq Obama US USA