នេប៉ាល់៖ បើតាមកាធ្វើជំរឿនរបស់ក្រសួងសុខាភិបាល ក្នុងឆ្នាំ ២០១២នេះ ដែលត្រូវបាន
រកឃើងថា មាន២០០០ ករណីចំពោះកសិករប្រទេសនេបាល់ ដែលត្រួវបានពស់កាចសា
ហាវខាំ និងចឹក។ ក្នុងនោះគឺមាន កសិកររហូតដល់ ១,០០០ បានបាត់បង់ជីវិត។
គួរបញ្ចាក់ផងដែរថា នេប៉ាល់ ជាប្រទេសមួយស្ថិតក្នុងតំបន់អាស៊ី ដែលស្ទើរតែជាប់ចំណាត់
ថ្នាក់លេខមួយទៅហើយ ដែលសម្បូរពស់មានពិស និងកាចសាហាវ។ ពស់ទាំងអស់នោះ
ជាញឹកញាប់តែងតែ បានវាយប្រហារទៅលើកសិករតាមស្រុកស្រែចំការ រហូតដល់ពួកគាត់
បាត់បង់ជីវិត។
កសិករដែលត្រូវបានពស់ចឹក
ដោយឃើញមានមនុស្សស្លាប់ច្រើនដូចនេះ ទើបរដ្ឋាភិបាលបានអំពាវនាវអោយកសិករទាំង
អស់ មានការប្រុងប្រយ័ត្នចំពោះពស់ពិសទាំងអស់នោះ ជាពិសេសនៅពេលដែលកសិករទៅ
ស្រែចំការ ពោលគឺត្រូវស្លៀលពាក់អោយបានជិតល្អ និងសម្ភារៈការពារខ្លួនផងដែរ មុនចូល
ទៅធ្វើកសិកម្ម៕
ដោយ៖ រក្សា
ប្រភព៖ dailymail