ព័ត៌មានអន្តរជាតិ ៖ យោធា សហរដ្ឋអាមេរិក អោយដឹងថា គ្មាននរណាម្នាក់ ត្រូវបានគេមានជំនឿជាក់ អោយដឹងថា មានឱកាសរស់រានមានជីវិតនោះទេ ពីករណីធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង របស់សហរដ្ឋ អាមេរិក នៅក្នុងប្រទេស នេប៉ាល់ ។
បំណែក ឧទ្ធម្ភាគចក្រ ធ្លាក់ ដែលបានបាត់ខ្លួន សប្តាហ៍នេះ អំឡុង ហោះប្រតិបត្តិការចែកចាយស្បៀង ដល់ជនរងគ្រោះ គ្រោះរញ្ជួយដី ជិតព្រំប្រទល់ដែន ប្រទេសចិន ត្រូវបានរកឃើញ ព្រឹកថ្ងៃ សុក្រ ម្សិល មិញនេះ ។ ទាហានម៉ារីន សហរដ្ឋអាមេរិក ៦ នាក់ និង ពលទាហាន នេប៉ាល់ ២ នាក់ទាំងអស់គ្នាមាន វត្តមានលើឧទ្ធម្ភាគចក្រមួយគ្រឿងនេះ ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា សាក សព មនុស្ស ៣ នាក់ ត្រូវបានគេប្រទះឃើញហើយ ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដី លើកទី ២ កម្លាំង ៧,៣ រ៉ិច ទ័រ នៅ នេប៉ាល់ បាន សម្លាប់ មនុស្សហោច ណាស់ ១១០ នាក់ ខណៈគ្រោះរញ្ជួយដីលើកទី ២ នេះ បានកើតឡើង ប៉ុន្មាន ថ្ងៃបន្ទាប់ ក្រោយពីមាន គ្រោះរញ្ជួយដីលើកទី ១ កម្លាំងខ្លាំងដល់ទៅ ៧,៨ រ៉ិចទ័រ កាលពីថ្ងៃទី ២៥ មេសា កន្លងទៅ សម្លាប់ មនុស្សច្រើនជាង ៨០០០ នាក់ ស្របពេលដែលជនរងគ្រោះ កើន ឡើងដល់ទៅ រាប់ម៉ឺននាក់ ឯណោះ
របាយការណ៍ ពី សារព័ត៌មានក្នុងស្រុក ប្រទេស នេប៉ាល់ Nepal Times អោយដឹងថា បំណែកឧទ្ធម្ភាគ ចក្រធ្លាក់ ត្រូវបានគេរកឃើញ មានរយៈចម្ងាយ ៥៦ គ.ម ពីទីក្រុង Kathmandu បន្ទាប់ពីបាត់ខ្លួនអស់ រយៈពេលជាច្រើនថ្ងៃ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី