ព័ត៌មានអន្តរជាតិ ៖ ជនសង្ស័យដែលត្រូវបានគេជឿថា ជាអ្នកខ្វះភ្នែកក្មេងប្រុសតូចវ័យ ៦
ឆ្នាំ នៅខេត្ត Shanxi ប្រទេសចិន កាលពីសប្តាហ៍កន្លងទៅនេះ គឺ ម្តាយមីងជនរងគ្រោះផ្ទាល់
តែម្តង ដែលមានឈ្មោះថា លោកស្រី Zhang Huiying តែមកទល់នឹងខណៈនេះ លោកស្រី
បានសម្លាប់ខ្លួនបាត់ទៅហើយ នេះតាមការអះអាងអោយដឹងពីមន្រ្តីប៉ូលីសក្នុងស្រុក ។
របាយការណ៍ចេញផ្សាយដោយមន្រ្តីប៉ូលីសក្នុងស្រុក បញ្ជាក់អោយដឹងថា ក្រោយធ្វើការធ្វើ
តេស្ត DNA ឈាមក្មេងប្រុស Guo Bin ត្រូវបានរកឃើញប្រឡាក់ជាប់ទៅនឹងសម្លៀកបំពាក់
ម្តាយមីងរបស់គេ។ លោកស្រី Zhang ត្រូវបានកំណត់ថា ជាអ្នកវាយប្រហារក៏ដូចជាជនដៃ
ដល់ពិតប្រាកដមែន បន្ទាប់ពីមានការធ្វើតេស្តពិនិត្យ DNA រួមជាមួយនឹងក្រុមមន្រ្តីប៉ូលីស
ស៊ើបអង្កេតផ្សេងទៀត។
គួររំឭកផងដែរថា កាលពីពេលកន្លងទៅនេះ ខណៈពេលដែលព័ត៌មានមួយនេះទើបតែនឹង
កើងឡើងភ្លាមៗនោះ ទំព័រសារព័ត៌មានយើងខ្ញុំ បានចុះផ្សាយអត្ថបទពីរស្រដៀងគ្នារួចមក
ហើយ នៅក្នុងនោះ ពិតជាទទួលបានការចូលទស្សនាអត្ថបទនេះ ច្រើនមែនទែន ពោលគឺ
មានចំណងជើងធំៗថា ៖ អណោចអធម ៖ ក្មេងប្រុសតូច ត្រូវជនអគតិ ខ្វះភ្នែកបាត់ ក្រោយ
ចាប់ជំរិត (មានវីដេអូ) និង ខ្លោចចិត្ត ៖ ក្មេងប្រុសដែលត្រូវគេខ្វះភ្នែក លាន់មាត់សួរ ហេតុអ្វី
បានជា ពិភពលោកនេះ ងងឹតយ៉ាងដូច្នេះ ? ។
យ៉ាងណាមិញ ក្រុមមន្រ្តីប៉ូលីសក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេ ត ដើម្បីឈានទៅដល់
ការចាប់ឃាត់ខ្លួន ជនដៃដល់ ដោយនៅក្នុងនោះ ក៏មានការផ្តល់ជាប្រាក់រង្វាន់ដល់ទៅ ១០
០,០០០ យ័ន ដល់បុគ្គលណាមួយ ដែលអាចផ្តល់ជាព័ត៌មានលម្អិតអាចឈានដល់ការចាប់
ឃាត់ខ្លួនឧក្រិដ្ឋ ខណៈពេលដែលករណីមួយនេះ បានកើតឡើងនៅឯខេត្តShanxi ប្រទេស
ចិន ៕
* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- អណោចអធម ៖ ក្មេងប្រុសតូច ត្រូវជនអគតិ ខ្វះភ្នែកបាត់ ក្រោយចាប់ជំរិត (មានវីដេអូ)
- ខ្លោចចិត្ត ៖ ក្មេងប្រុសដែលត្រូវគេខ្វះភ្នែក លាន់មាត់សួរ ហេតុអ្វីបានជា ពិភពលោកនេះ
ងងឹតយ៉ាងដូច្នេះ ?
- អណ្តែតត្រាពេញទន្លេ ខណៈត្រីរាប់លានក្បាលងាប់ ដោយសារ ការបំពុលទឹក
ដោយ ៖ រិទ្ធី
ប្រភព ៖ chinadaily