ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា សាកសពព្រះសង្ឃ ត្រូវបានអ្នកវិទ្យាសាស្រ្ត រកឃើញនៅក្នុង រូបសំណាក ព្រះពុទ្ធមួយអង្គស្រោបមាស ដែលមានអាយុកាល ប្រហែលជាង ១០០០ឆ្នាំមកហើយដោយអ្នកវិទ្យាសាស្រ្ត បានប៉ាន់ស្មានរូបសំណាក ព្រះពុទ្ធ និងសាកសពព្រះសង្ឃ ស្ថិតនៅសតវត្សទី ១១ ឬទី ១២ ។ នេះបើតាម ការ ចេញ ផ្សាយពីទំព័រ សារព័ត៌មានបរទេស ដេលីម៉ែល កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅ។
របាយការណ៍ បន្ថែមអោយដឹងថាលោក Erik Bruijn ជាប្រធានស្រាវជ្រាវ វិទ្យាសាស្រ្ត និងជាអ្នកជំនាញខាង ព្រះពុទ្ធសាសនា ថាសាកសពព្រះសង្ឃមួយអង្គនេះ គឺ ជា គ្រូព្រះពុទ្ធសាសនា Liuquan ដែលជាកម្មសិទ្ធិ របស់សមាធិសាលាចិន (Chinese Meditation School )។ បន្ថែមពីលើនេះ ប្រភព បញ្ជាក់អោយដឹងថា ការ ស្កេនរូបសំណាកព្រះពុទ្ធ១០០០ ឆ្នាំនេះ ត្រូវបានអនុវត្តដោយសារមន្ទីរ Drents នៅមជ្ឈមណ្ឌល វេជ្ជសាស្ត្រ Meander នៅប្រទេសហូឡង់ ។
យ៉ាងណាមិញ បើយោងតាម Colossal បាននិយាយថា មុនពេលស្កេន ក្រុមអ្នកស្រាវជ្រាវ បានឃើញសាក សព ព្រះសង្ឃមួយនៅក្នុងរូបចម្លាក់នេះ បន្ទាប់មកក៏ចាប់ផ្តើម ស្កេន រូបសំណាកព្រះពុទ្ធ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញមានសរីរាង្គព្រះសង្ឃក្នុងនោះ តែម្តង។
គួររំឮកថា សំណល់ក្រដាស គ្របដណ្តប់ សាកសព ដោយសរសេរអក្សរចិន ត្រូវបានគេរកឃើញ នៅក្បែរ ព្រះសង្ឃ បន្ទាប់ពីការស្កេននេះ សាកសព ត្រូវបានក្រុមអ្នកស្រាវជ្រាវ នាំ ទៅ ទីក្រុង Budapest ដែលជា កន្លែង ត្រូវបានដាក់តាំងបង្ហាញ នៅឯសារមន្ទីរប្រវត្តិសាស្រ្ត ធម្មជាតិហុងគ្រី ( Hungarian Natural History Museum) រហូតមកដល់ខែឧសភា ឆ្នាំ ២០១៥ ។
ដោយឡែក ពីគ្នា បើយោងតាម International Business Times បាននិយាយ ថា ពុទ្ធបរិស័ទជាច្រើនជឿថា សាកសពព្រះសង្ឃជាគ្រូព្រះពុទ្ធសាសនា Liuquan មិនមែនស្លាប់នោះទេ គឺជាការធ្វើសមាធិរបស់ព្រះសង្ឃ ដែលជាមេដឹកនាំ នៃ ព្រះពុទ្ធសាសនា ៕
ប្រភព ៖ ដេលីម៉ែល និង លុកឃីងធូដេ