គួរយល់ដឹង ៖ អាហារទាំង ១០ ប្រភេទដែលជាជំនួយ ក៏ដូចជាមានអត្ថប្រយោជន៍ខ្ពស់ចំពោះ
សុខភាពភ្នែក ដើម្បីអោយជ្រាបកាន់តែច្បាស់ អានអត្ថបទខាងក្រោមនេះ ទាំងអស់គ្នាណា ៖
ផ្លែបឺរ គឺជាប្រភេទអាហារម្យ៉ាង ក្នុងចំណោមពពួកអាហារដែលសំបូរទៅដោយសារ ជាតិបំប៉ន
ជាច្រើន ដូច្នេះ វាគ្មានអ្វីចម្លែកនោះទេ ដែលថា ពួកវាពិតជាមានភាពអស្ចារ្យចំពោះសុខភាព
គ្រាប់ភ្នែក។ ពួកវា មានផ្ទុកនូវ សារជាតិ lutein ច្រើនជាងប្រភេទផ្លែឈើផ្សេងៗទៀត ។ សារជា
តិ "lutein" គឺមានអត្ថប្រយោជន៍ជាពិសេស ក្នុងការ ការពារនូវ ជំងឺឡើងបាយ និង ការមើល
ឃើញចុះអន់ខ្សោយ ។ ផ្លែបឺរ ក៏ជាប្រភពដ៏ល្អនៃ សារជាតិបំប៉នចាំបាច់សម្រាប់ភ្នែកដទៃៗ
ទៀតរួមមានដូចជា ៖ វីតាមីនA , វីតាមីនC , វីតាមីន B6 , និង វីតាមីន E។
ការ៉ុត ត្រូវបានដឹងបានយ៉ាងយូរហើយថា ពួកវាគឺជាអាហារសម្រាប់បំប៉នគ្រាប់ភ្នែកដោយសារ
តែ វាមានផ្ទុកនូវសារជាតិ វីតាមីន A ដ៏ច្រើន។
ផ្កាខាត់ណា គឺជាប្រភពដ៏ល្អ នៃសារជាតិវីតាមីន C, កាល់ស្យូម, lutein, zeaxanthin និង sulfo-
raphane ។
ស៊ុត គឺពិតជាប្រភពដ៏ប្រសើរបំផុត នៃពពួកសារជាតិបំប៉នសម្រាប់សុខភាពមានដូចជា៖វីតាមីន
A, zinc, lutein, lecithin, វីតាមីន B12 , វីតាមីន D និង cysteine ។
ស្ពីណាច ប្រភពដ៏អស្ចារ្យផ្សេងទៀត នៃវីតាមីន A នេះគឺ ស្ពីណាច ហើយវាក៏មានផ្ទុកនូវសារ
ជាតិបំប៉នសម្រាប់ គ្រាប់ភ្នែកដ៏ទៃទៀត ផងដែរ មានដូចជា lutein និង zeaxathin ។
ស្ពៃក្តោបច្រើនមុខ ស្ពៃក្តោបប្រភេទផ្សេងៗជាច្រើន ក៏ដូចជាស្ពីណាចផងដែរ វាគឺជាប្រភពដ៏
ល្អ នៃសារជាតិវីតាមីន A, lutein និង zeaxathin ។
ផ្លែប៉េងប៉ោះ គឺមានផ្ទុកនូវសារជាតិ វីតាមីន C និង lycopene ដ៏ខ្ពស់ ដែលវាជាសារជាតិបំប៉ន
ពីរប្រភេទ យ៉ាងសំខាន់សម្រាប់គ្រាប់ភ្នែក ។
គ្រាប់ផ្កាឈូករ័ត្ន មានផ្ទុកសារជាតិ selenium ដែលវាជាសារជាតិបំប៉នមួយប្រភេទ ដែលអាច
ការពារ អ្នកពីជំងឺភ្នែកឡើងបាយ និង ជម្រុញការពារសុខភាពទាំងអស់របស់គ្រាប់ភ្នែក ។
ខ្ទឹមស មានផ្ទុកសារជាតិ selenium និង សារជាតិបំប៉នសម្រាប់គ្រាប់ភ្នែកដ៏ទៃទៀត មានដូចជា
វីតាមីន C និង quercetin ។
ត្រីសូម៉ុង គឺសំបូរទៅដោយអាស៊ីតខ្លាញ់ត្រី អូមេហ្គា៣ ដែលវាមានសារៈប្រយោជន៍ យ៉ាងខ្លាំង
ក្នុងការ រក្សាការពារសុខភាពភ្នែកបានទាំងស្រុង ។ វាក៏មានផ្ទុកផងដែរ នូវ អាស៊ីតហ្វូលីក, វីតា
មីន D, វីតាមីន B6 , វីតាមីន B12 និង វីតាមីន A៕
ដោយ ៖ ពិសី
ប្រភព ៖ LD