ជើងមានរាងស្គម ស្រលូន គឺជាបំណងប្រាថ្នាដ៏ធំមួយ សំរាប់ស្រ្តីគ្រប់រូប ដើម្បីបង្ហាញពីភាព
ស្រស់ស្អាត សិចស៊ី និង ការទាក់ទាញរបស់ខ្លួន ដើម្បីឱ្យមនុស្សនៅជុំវិញខ្លួន មានការចាប់
អារម្មណ៍។ ជាពិសេស ភាពស្រស់ស្អាតនេះ គឺសំរាប់ មនុស្សម្នាក់ដែលខ្លួនស្រលាញ់តែម្តង
ដូច្នេះ ដើម្បីទទួលបាននូវជើងមានរាងស្គម ស្រលូន និងមានភាពទាក់ទាញ អ្នកត្រូវធ្វើតាម
ការណែនាំ មួយចំនួន ដូចខាងក្រោម។
១/ ត្រូវដើរ រយៈពេលពី ៤ ទៅ ៦នាទី ដើម្បីកំដៅសាច់ដុំ
២/ យកដៃ របស់អ្នក ធ្វើចលនា ពត់ចុះឡើង ទៅឆ្វេងទៅស្តាំ យ៉ាងហោចណាស់ ២០វិនាទី
៣/ រត់ឱ្យបានរយៈពេល ១០នាទី ឬ ចម្ងាយ ១,៦០គ.ម។ វិធីនេះ អាចជំនួស ដោយការធ្វើ
ចលនាលោត ងើយមុខឡើងទៅលើ រយៈពេល ៧ ទៅ ១០នាទី។ វិធីត្រូវធ្វើចលនា ឱ្យបាន
ត្រឹមត្រូវ ទើបមានប្រសិទ្ធិភាព។
៤/ ធ្វើចលនា ដោយទាត់ជើងរបស់អ្នកឡើងលើ ចុះឡើងៗ
៥/ រត់ ដោយធ្វើចលនាលើកក្បាលជង្គង់ របស់អ្នកឱ្យខ្ពស់ស្មើនឹងចង្កេះ បន្ទាប់មក ដើរ ៥
នាទី ទៀត ដើម្បីបន្ថយចង្វាក់បេះដូង ឱ្យនៅទាប ឬ ដើរយឺត តាមធម្មតាវិញ ក្រោយពីអ្នក
ធ្វើចលនាកីឡា តាមការណែនាំលើរួច៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ livestrong