ព័ត៌មានអន្តរជាតិ ៖ អតីតនាយករដ្ឋមន្រ្តីស្រី លើកដំបូងរបស់ប្រទេសអង់គ្លេស ឈ្មោះ
Margaret Thatcher បានទទួលមរណៈភាពហើយ កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ ក្នុងជន្មាយុ
៨៧ ឆ្នាំ ខណៈពេលដែលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកស្រីត្រូវបានវាយប្រហារយ៉ាងធ្ងន់
ធ្ងរពីសំណាក់ជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល នេះបើយោងតាមសេចក្តីរាយការណ៍ ដែល
បានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស CNN នាវេលាប៉ុន្មានម៉ោងមុននេះ។
លើសពីនេះប្រភពសារព័ត៌មាន ដដែលបន្ថែមថា លោកស្រី Margaret បានទទួលមរណៈ
ភាពនៅឯសណ្ឋាគារRitz Hotel ភាគកណ្តាលទីក្រុងឡុងដ៍ ហើយបើនិយាយពីកម្មវិធីបុណ្យ
សពរបស់លោកស្រី នឹងត្រូវធ្វើឡើង St. Paul's Cathedral ដោយនឹងមានការចូលរួមគោរព
វិញ្ញាណក្ខន្ធយ៉ាងអធឹកអធមផងដែរ។
គួររំឭកផងដែរថា លោកស្រី Margaret បានបំរើប្រទេសជាតិ អំឡុងឆ្នាំ១៩៧៥ ដល់ ១៩៩០
ខណៈពេលដែលលោកស្រីផ្ទាល់ ជាមេដឹកនាំគណបក្ស Conservative Party ។ មិនត្រឹមតែ
ប៉ុណ្ណោះ លោកស្រីក៏ទទួលបានបរមងាថ្មីមួយផ្សេងទៀតផងដែរ ឈ្មោះ"Iron Lady" ក៏ព្រោះ
តែភាពស្វិតស្វាញរបស់លោកស្រីក្នុងវិស័យនយោបាយ។
គួរបញ្ជាក់ផងដែរថា លោកស្រីបានចូលនិវត្តន៍ បន្ទាប់ពីមានការវាយឡុកជាខ្លាំងពីសំណាក់
ជម្ងឺដាច់សរសៃឈាមខួរក្បាល ចាប់តាំងពីឆ្នាំ ២០០២ មកម្ល៉េះ ខណៈពេលដែលប៉ុន្មានឆ្នាំ
ចុងក្រោយនេះ ជម្ងឺកាចសាហាវប្រភេទនេះ ក៏បានផ្តាច់សង្ខារលោកស្រីតែម្តង៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN