CamNews

ម៉ូតូ 

តើ​អ្នក​​ស្គាល់​ច្បាស់ Honda CBR 300R 2015 ហើយឬនៅ? មានវីដេអូ

ក្រុមហ៊ុន Honda គ្រាន់​តែ​រំលឹកឈ្មោះគឺស្ទើតែទាំងចាស់ទាំងក្មេង ស្គាល់​ច្បាស់​ថាជា​ក្រុមហ៊ុន​មួយ​ដែល​ទទួល​បាន​ការ​គាំទ្រជាខ្លាំងលើទំនើបភាព នៃផលិតផល។ យ៉ាង​ណា​មិញ​ក្នុ​ង​ខណៈ​ពេល​នេះ ក្រុម​ហ៊ុន​សូម​បង្ហាញ​​ពី​ផលិតផលម៉ូដែលចាស់ តែស៊ែរីថ្មីជូនជាដំណឹងគ្រប់ទីអ្នកគាំទ្រ នោះ​​គឺ​ម៉ូតូ​ស៊េរី​ថ្មី Honda CBR300R 2015 ។​ 

Honda CBR300R គឺជាប្រភេទម៉ូតូធំឈលើកម្រិតលំដាប់ថ្នាក់ដែលពេញនិយម​ ។ ភាព​ល្អ​ខ្ចោះ​នៃ​ CBR300R នេះ​ត្រូ​វបាន​រចនា​ឡើង​ស្ថិត​ក្នុង​លក្ខណៈ​ទម្រង់​ដ៏ទាក់​ទាញ​បំផុត​នៃ​បច្ចេក​វិទ្យា​ផលិត​ទាំង​អស់។​ ភាពល្អស្រស់​ដែល​ជាទីទាក់ទាញបែបនេះ  Honda CBR300R មិន​ត្រឹម​តែ​បំពេញ​បាន​នោះ​ទេ​ ថែមទាំង ផ្ដល់ឲ្យបានទាំង​គុណ​ភាពទៀតផង។ ​រួបរាងស្រស់សង្ហា គុណភាព និងទំនើប ទាំង​នេះសុទ្ធសឹងតែបានកើតឡើងរួចហើយ ហើយ​ក៏​ជាក្ដីប៉ងប្រាថ្នារបស់អតិថិជន​ ដូច្នោះ  ​Honda​ CBR300R គឺជាគោលដៅរួមធំដែលក្រុមហ៊ុន Honda បាន​បំពាក់​ឲ្យ ដើម្បី​បំពេញ​តម្រូវ​ការ​ឲ្យ​​គ្រប់​ស្រទាប់​វណ្ណះ ។​ តើពិតជាល្អដូចការនិយាដែរទេ?

បង្ហាញពីស៊េរីថ្មីទាន់សម័យ  Honda CBR300R 2015 ប្រើសមាសភាព ១ ម៉ាស៊ីន មានកម្លាំង ២៨៦​​ សេសេ ប្រើកម្រិតដំណាក់កាលម៉ាស៊ីន ៦ លេខ​ និងប្រើខ្នាតរង្វាស់សាំង ឌីជីថល ។​ ចំណែក​​តម្លៃ​វិញ យោងទៅតាម​គេហទំព័រ បង្ហាញថា ៤៣៩៩ ដុល្លារប៉ុណ្ណោះ។​ ចូល​បំពេញ​ក្ដី​ស្រ​ម៉ៃ​របស់​អ្នក​ដ៏អស្ចារ្យ​នេះ ជាមួយ Honda CBR300R 2015 ។​










ប្រែសម្រួល៖ អឿ អ៊ុយ
ប្រភព៖ Topspeed 

.


Tags: Vehicle Honda CBR300R 2015