ព័ត៌មានអន្តរជាតិ ៖ អ្នកជំនាញសត្វពស់ ជនជាតិអាល្លឺម៉ង់ម្នាក់ ត្រូវបានរកអោយឃើញថា
បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីពស់វែកមានពិសខាំជាច្រើនកន្លែង ក្នុងកម្មវិធីធ្វើបទបង្ហាញ
របស់គាត់ទៅកាន់ទស្សនិច្ចជន ស្តីពី ការយកឈ្នះទៅលើភាពភ័យខ្លាចនៃសត្វពស់ នេះបើ
យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស huffingtonpost
ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា បុរសដែលជាអ្នកជំនាញសត្វពស់ ជន
ជាតិអាល្លឺម៉ង់រូបនោះ មានឈ្មោះ Dieter Zorn វ័យ ៥៣ ឆ្នាំ ។ យ៉ាងណាមិញ ក៏មានការ
បញ្ជាក់អះអាងពីលើនេះផងដែរថា គាត់ត្រូវបានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃអង្ការកន្លង
ទៅ នៅក្នុងកម្មវិធីធ្វើបទបង្ហាញជាសាធារណៈ ស្តីពីរបៀបនៃការយកឈ្នះចិត្ត កុំអោយមាន
ការភ័យខ្លាចទៅលើសត្វពស់ ក្រោយពីពស់វែកមានពិស ខាំជាច្រើនកន្លែង។
បើតាមរបាយការណ៍ ផ្តល់ពី Animal Planet អោយដឹងថា ពស់វែក ត្រូវបានគេចាត់ចូលជា
ពពួកសត្វល្មូនមានគ្រោះថ្នាក់ ខណៈពិសរបស់វាអាចសម្លាប់ជីវិតមនុស្សបានយ៉ាងងាយ។
លើសពីនេះ ពស់ប្រភេទនេះ គឺវាមានការវាយប្រហារទៅលើចំណី ក៏ដូចជា សត្រូវរបស់
ខ្លួន យ៉ាងសាហាវ ខណៈពេលដែលពិសរបស់វាពិតជាមានឥទ្ធិពលក្នុងការចូលទៅបំផ្លាញ
ប្រព័ន្ធប្រាសាទ បេះដូង ក៏ដូចជា សរសៃឈាម ជាដើម៕
ដោយ ៖ រិទ្ធី
ប្រភព ៖ huffingtonpost