CamNews

ព័ត៌មានអន្តរជាតិ 

តួ​ក​គី ចាប់ខ្លួន​មនុស្ស​២​នាក់ ពាក់ព័ន្ធ​ករណី​រៀបចំ​គម្រោង​បំផ្ទុះ​គ្រាប់បែក​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ

(​តួ​ក​គី​)៖ ប៉ូលិស​តួ​ក​គី នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​នេះ បាន​ចាប់ខ្លួន​មនុស្ស ២​នាក់ ដោយ​ជាប់​សង្ស័យ​ទៅ​នឹង​គម្រោង​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅក្នុង​ទីក្រុង Ankara នា​ថ្ងៃ​បុណ្យចូលឆ្នាំ​ស​កលន នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Sky News ចេញផ្សាយ​នៅ​មុន​នេះ​បន្ដិច​។​

​ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​គឺមាន​ទំនាក់ទំនង​ជាមួយនឹង​ក្រុម​ ឧទ្ទាម ISIS ហើយក៏​ជា​ក្រុម​ដែល​រៀបចំ​គម្រោង​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្នុង​ឱកាស​ បុណ្យ​ឆ្លង​ឆ្នាំ​សកល ដែល​ជា​ពេលវេលា​មួយ​ប្រជុំ​ទៅដោយ​មនុស្ស​កុះករ​។​

​ប៉ូលិស​តួ​ក​គី​មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនសង្ស័យ​នោះទេ ហើយក៏​មិន​បាន​បង្ហើប​ឲ្យដឹង​ពី​ព័ត៌មាន​លម្អិត​ផង​ដែរ​៕

- អាន ៖ អាមេរិក សម្លាប់ស្លាប់ហើយ មេខ្លោង ISIS ដែលជាបងធំ ផ្សំគំនិត វាយប្រហារ ភារវកម្ម កក្រើក ទីក្រុង Paris

 

 

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Int news Breaking news Unt news Malaysia Thai Slave labour Thailand Turkey Antalya ISIS