CamNews

ប្លែកៗ 

ទារកក្បាលធំ ចម្លែកនៅ ប្រទេសវៀតណាម

មនុស្សយើងជីវិតមើលមិនឃើញ មានអ្នកខ្លះកើតមកក្រ ខ្លះក៏មានទ្រព្យ ខ្លះក៏គ្រប់លក្ខណៈខ្លះ
ក៏មិនគ្រប់លក្ខណៈ ហើយខ្លះក៏លើសលក្ខណៈទៅទៀត តែរឿងនេះមិនអាចមាននរណាអាច
ហាមឃាត់ឬកំណត់បាននោះទេ។

ក្មេងប្រុស Tran Van Hoai អាយុ ២ ឆ្នាំជាកូនប្រុសរបស់អ្នកស្រី Ho Thi Le និងលោក Tran 
Van Viet រស់នៅខែត្រ Quang Nam ប្រទេសវៀតណាម បានក្លាយជាក្មេងចម្លែកម្នាក់ដែល
មានជំងីចម្លែកធ្វើអោយក្បាលរបស់គេធំទៅៗ ដែលមកដល់ពេលនេះគេមានអាយុ ២ ឆ្នាំជា
មួយទម្ងន់ ១៥ គីឡូក្រាមប៉ុន្តែរូបរាងស្គមដោយសារតែទម្ងន់ធ្ងន់តែក្បាលតែប៉ុណ្ណោះ។

វាជារឿងគួរអោយខ្លោចផ្សាណាស់សម្រាប់ក្មេងរូបនេះដែលខ្លួនមិនអាចធ្វើអី្វបានក្រៅពីដេកនៅ
មួយកន្លែង ដោយសារតែក្បាលធំរបស់គេ ម្ដាយរបស់គេបានប្រាប់ថាខ្លួនពិតជាអាណិតកូនរូប
នេះណាស់ហេតុនេះហើយបានជាខ្លួនខិតខំចិញ្ចឹមកូននេះមកដល់ពេលនេះទោះបីជាគេមិនមាន
សង្ឃឹមក្នុងការព្យាបាលបានជា ឬអាចរស់បានយូរក៏ដោយ។

ក្មេងរូបនេះវាតែងតែសម្រក់ទឹកភ្នែកទាំងគ្មានសម្លេងរាល់ពេលដែលវាបានឃើញមនុស្សចូលមក
ក្នុងផ្ទះកាត់មុខរបស់វា។ ម្ដាយរបស់ក្មេងកំសត់រូបនេះបានប្រាប់ថាការពិតទៅកូននេះកើតមកពី
ដើមឡើយគឺល្អស្អាតដូចជាគេឯងធម្មតាទេប៉ុន្តែក្រោយពេលកើតបាន ២ ខែនៅពេលដែលគេ
បានយកកូនទៅពិនិត្យសុខភាពនិង ចាក់ថ្នាំបង្ការ គ្រូពេទ្យបានរកឃើញថាក្នុងក្បាលរបស់ក្មេង
កំសត់នេះមានដុះសាច់ចម្លែក។

ម្ដាយឪពុករបស់ក្មេងនេះបានខិតខំរិះរកគ្រប់មធ្យោបាយដើម្បីព្យាបាលកូនរបស់ខ្លួនប៉ុន្តែមន្ទីរ
ពេទ្យក្នុងតំបន់មិនអាចជួយក្មេងនេះបាននោះទេ ដូចនេះហើយពួកគេត្រូវខិតខំរកប្រាក់សន្សំទុក
ដើម្បីអោយកូនរបស់ខ្លូនបានទៅព្យាបាលនៅមន្ទីរពេទ្យ Da Nang នៅទីក្រុងហាណូយ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ K14 

Tags: vietnam strange baby